ខ្មែរក៏អាចធ្វើបាន! យកសុទ្ធតែរបស់ធម្មជាតិ ច្នៃចេញជារបស់ច្រើនយ៉ាង ដើម្បីកាត់បន្ថយថង់ផ្លាស្ទិច (មានវីដេអូ)

//s5.kh1.co/d3/d344f6cfd3f9c97d749b0a5b009327018726a0bc.jpg
សង្គម

 ១៥-ឧសភា-២០២៣ ២ល្ងាច · ១០ ខែមុន

ខ្មែរក៏អាចធ្វើបាន! យកសុទ្ធតែរបស់ធម្មជាតិ ច្នៃចេញជារបស់ច្រើនយ៉ាង ដើម្បីកាត់បន្ថយថង់ផ្លាស្ទិច (មានវីដេអូ)

ភ្នំពេញ៖ ស្ថិត​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ប្រសិន​បើ​អ្នក​​ធ្វើ​ដំណើរតាម​ផ្សារ​ទួល​ទំពូង​  ​អ្នក​នឹង​ឃើញ​ហាង​ខ្មែរមួយ ​នៅខាង​ស្តាំ​ដៃ​ដែល​​មាន​ឈ្មោះ​​​​ថា«​ដៃ​ខ្មែរ ឬ Dai Khmer»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហាង​ "Dai Khmer"
ហាង​ "Dai Khmer"

​បើ​សង្កេត​មើល​ពី​ខាង​ក្រៅ​ហាង​យើង​ឃើញ​ថា ​មាន​ការ​តុប​តែងយ៉ាង​​ប្លែក​រួម​ជាមួយ​  នឹង​​ការ​ដាក់​តាំង​លក់​នូវ ​ផលិត​ផលខ្មែរ​​ជា​ច្រើន​មុខ​ ដែលផលិតផលទាំង​អស់​នោះ ​គឺ​​សុទ្ធសឹង​តែ​​​ផលិត ​​ដោយ​ស្នាដៃ​ស្រ្តី​ខ្មែរ ជាង​៩០​ភាគ​រយ​ទៅ​ហើយ​​។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​អតិ​ថិជន​ទូ​ទៅមាន ​ការ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ ​នៅ​ពេល​ដែល​ អ្នក​បាន​ចូលទៅដល់​ក្នុង​ហាង​ផ្ទាល់ ​អ្នក​នឹង​បាន​ឃើញ​នៅ​ពាក្យមួយឃ្លា ដែល​បានសរសេរ​​ថា​ «សូម​កុំ​យក ​ផ្លាស្ទិចចូលមក​ទី​នេះ»។ ជាក់​ស្តែង​ចំណុច​ពិសេសមួយទៀត​​នៃ ​​​ហាង​ “Dai Khmer” ​នេះ​គឺនៅ​រាល់​ការ​វេច​ខ្ចប់ផលិត​ផល​​ផ្សេង​ៗ ​នៅ​ក្នុង​ហាង​គឺ​មិន​មាន ​ប្រើ​ប្រាស់​នៅ​ថង់​ផ្លាស្ទិចនោះ​ទេ។

ការ​តុបតែង​ក្នុង​ហាង​ដៃ​ខ្មែរ​
ការ​តុបតែង​ក្នុង​ហាង​ដៃ​ខ្មែរ​
ពាក្យ​ស្លោក​
ពាក្យ​ស្លោក​

បើ​យោង​តាម​កញ្ញា ភាព​ សុថុន​ ដែល​ជា​អ្នក​គ្រប់​គ្រងទូទៅ ​ក្នុង​​ហាង​នេះ​ផ្ទាល់​បាន លើក​ឡើ​ងឲ្យ​ដឹង​ផង​ដែរថា គោល​គំនិត​សំខាន់​មួយ​នៃ​​ហាង“Dai Khmer” ​នេះ​គឺធ្វើ​យ៉ាង​ណា​​ដើម្បី​ជួយ​កាត់​បន្ថយនៅ ​ការ​ប្រើ​ប្រាស់​​ថង់​ផ្លាស្ទិចទៅលើ ​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ជាក់​ស្តែង​នៅ​ក្នុង​ហាង​“Dai Khmer” មាន​ដាក់​លក់​នៅ​ផលិត​ផល​ដែល​ ជា​ប្រភេទEco-friendly ​ដែលអាច​ប្រើ​ប្រាស់​ជំនួស​ថង់​ផ្លាស្ទិច​បាន​ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​ផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ​មាន​ដូច​ជា​សាប៊ូ​ដុស​មុខ ដុស​ខ្លួន ថ្នាំ​ដុស​ធ្មេញ​ ប្រេង​ដូង​ កាបូប​ និង​​ស្ករ​ជាដើម។

កន្លែង​Refill Station
កន្លែង​Refill Station

ហើយ​អ្វី​ដែល​ពិសេស​បន្ថែម​ទៀត​ សម្រាប់​ហាង“Dai Khmer” ​នេះគឺ​ក្នុង​ហាង​នេះ​គឺមានកន្លែង​​Refill Station ដែល​សម្រាប់​ឲ្យ​អតិ​ថិជន​ ពេលដែល​ប្រើ​ប្រាស់​នៅ​ផលិត​ផល ប្រចាំ​ថ្ងៃ​មួយ​ចំនួនអស់​ហើយ​​ដូច​ជា​សាប៊ូ​លាង​ចាន​ តែ​ សាប៊ូ​បោក​ខោអាវ ជាដើម​នោះ​គឺ ពួកគាត់​អាច​យក​ដប​ ឬ​កំប៉ុង​ដែល​ពួកគាត់​មាន​ពី​ផ្ទះ​ខ្លួន​ឯង ​យក​មក​ដាក់​ឬ​ច្រក​បាន នៅកន្លែង​នេះ​ផ្ទាល់​​។ 

កញ្ញា ​សុថុន ដែល​ជា​អ្នក​គ្រប់​គ្រងទូទៅ
កញ្ញា ​សុថុន ដែល​ជា​អ្នក​គ្រប់​គ្រងទូទៅ

កញ្ញា ​សុថុន​ ក៏​បាន​បន្ថែម​ទៀត​ថាហាងមួយ​​នេះ បាន​​បើក​ដំណើរការ​បាន​ រយៈពេល​ប្រហែល​ជា​៥​ខែមក​ហើយ។ ចំណែក​​មូល​ហេតុ​ដំបូង​ ដែល​​ធ្វើ​ឲ្យមាន​ ការ​ចាប់​ផ្តើម​នូវគំនិត​អាជីវ​កម្ម​ ​នេះ​ឡើង​ក៏​ព្រោះ​តែកញ្ញា​​ចង់ ​បង្កើន​មុខ​របរ​ដល់​ស្ត្រី​ខ្មែរ​ ដោយជួយ​ឲ្យ​ពួកគាត់មាន​ការ​ងារ​ធ្វើ​ តាមរយៈការបង្កើត​នៅ​ផលិត​ផល ​ដែល​ចម្រាញ់​ចេញពីធម្ម​ជាតិ ធ្វើ​ដោយ​ដៃ​​ដែល​ច្នៃ​ចេញ​ពី​ធនធាន ដែល​មាន​​ស្រាប់​នៅក្នុង​ស្រុក ហើយ​ផលិត​ចេញ​ជា​ផលិត​ផល​ធម្មជាតិ​១០០ភាគ​រយ ​ទៅ​ដល់​អ្នក​ប្រើប្រាស់​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ស្រលាញ់​ ផលិត​ផល​ធ្វើ​ចេញ​ពី របស់​ធម្ម​ជាតិ​ពិត​ៗនេះ​តែ​ម្តង។

ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង

​បើ​ងា​ក​មក​មើល​ពី​តម្លៃ​វិញ ក៏​មានភាព​គួរ​សម​ដែល​អាចឲ្យ ​អតិ​ថិជនទូទៅ​អាច​ទទួល​យក​បានផង​ដែរ​។ ​ថ្វី​ត្បិត​តែ​ផលិត​ផល​ខ្លះ​មាន​តម្លៃ​ អាច​ជា​ថ្លៃ​ជាងផលិត​ផល ​ដែល​មាន​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ ក៏​ពិត​មែន​តែ​កញ្ញា​ សុថុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មូល​ហេតុ​ដែល​តម្លៃ​របស់​ផលិត​ផល ​ដែល​មាន​ដាក់​លក់​នៅ ក្នុ​ងហាង​“Dai Khmer”មួយ​ចំនួន មាន​តម្លៃ​ថ្លៃ​ជា​ង​ទី​ផ្សារ​នោះ ​ក៏​ព្រោះ​តែ​ផលិតផលទាំង​អស់​នេះ​​គឺ ​សុទ្ធសឹង​តែ​ធ្វើ​ដោយ​ដៃ រួមទាំង​វត្ថុធាតុ​ដើម​មួយ​ចំនួន​ទៀតគឺ ​មានការ​ទិញ​ចូល​ក្នុង​​តម្លៃថ្លៃ ​មកស្រាប់​ហើយ​ផង​ដែរ ​ដូច្នេះនៅរាល់​តម្លៃ​ដែល​លក់​ចេញ​គឺ ​លក់​ទៅ​តាម​តម្លៃ​ដែល​បាន ​ទិញ​ចូល​មកដូច​គ្នា​ដែរនោះ​ទេ។

សាប៊ូ​
សាប៊ូ​
តែ​ដែល​ផលិត​ពី​ផលិត​ផល​ធម្មជាតិ​ខ្មែរ​
តែ​ដែល​ផលិត​ពី​ផលិត​ផល​ធម្មជាតិ​ខ្មែរ​
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
សាប៊ូ​ដុំ​
សាប៊ូ​ដុំ​
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង
ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុ​ងហាង

​សម្រាប់​ជា​មតិ​ចុង​ក្រោយ​កញ្ញា​ ភាព​ សុថុន ក៏​បាន​សំណូម​ពរ​ឲ្យ​អតិថិជន ដែល​ជា​ជនជាតិ​ខ្មែរ​ទាំង​អស់ សូម​​មក​ជួយ​គាំ​ទ្រ​នៅ ​ផលិត​ផល​របស់​ខ្មែរ​ពិត​ៗ​ ​ដែល​មិននាំ​ឲ្យ​​ប៉ះ​ពាល់ដល់​សុខភាព របស់​អ្នក​ប្រើ​ប្រាស់ ហើយ​អាច​ជួយ​កាត់​បន្ថយ​ថង់​ផ្លាស្ទិច ​​ដែលអាច​ជួយ​ចូល​រួម​ក្នុង​ ការ​ការពារ​ដល់​បរិស្ថាន​ និង​ជា​ពិសេស​នោះគឺជួយ​ដល់​​ស្រ្តី ​ដែល​ធ្វើក្នុង​ការងារ​ទាំង​អស់​នេះ​ឲ្យ ​ពួកគាត់​មាន​ចំណូល​ដើម្បី​ ជួយ​សម្រាលបន្ទុក​គ្រួសារ​ របស់​ពួកគាត់​ផ​ងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T