Martial គេច្បាស់ណាស់! ញាក់ដាច់ខ្សែការពារ Partizan ២-៣ រូបស៊ុតបញ្ចូលទីបានយ៉ាងល្អ (មានវីដេអូ)

//s6.kh1.co/20/20bec9e392f3d521a290a44455094c0a949c8daa.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវ Partizan Beograd ក្នុងព្រឹត្តិការណ៍ Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះហាក់មានការសម្រុកច្រើនដោយស៊ុតបាន១៣ជើង ចំគោលដៅ៧ដងសម្រេចទីបាន៣គ្រាប់ ចំណែកឯក្រុមភ្ញៀវមានឱកាសស៊ុតបានតែ១ជើងប៉ុណ្ណោះ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នា ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Mason Greenwood នៅនាទីទី២២ ចំណែកឯគ្រាប់ទី២ស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ Anthony Martial នៅនាទីទី៣៣ និងគ្រាប់ទី៣សម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសកីឡាករ Marcus Rashford នៅនាទីទី៤៩។

ការស៊ុតបញ្ចូលទីរបស់ Green Wood
ការស៊ុតបញ្ចូលទីរបស់ Green Wood
កីឡាករ Anthony Martial 
កីឡាករ Anthony Martial 
ការស៊ុតបញ្ចូលទីរបស់​ Rashford
ការស៊ុតបញ្ចូលទីរបស់​ Rashford

ដូច្នេះបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះ Manchester United ទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Partizan Beograd ក្នុងលទ្ធផល៣ទល់នឹង០។ តាមរយៈជ័យជម្នះនេះជួយអោយក្រុម Man United ទទួលបាន៣ពិន្ទុបន្ថែម ឈរកំពូលតារាងក្នុងពូល L មាន១០ពិន្ទុសរុបក្នុងចំណោម៤ប្រកួត។

តារាងពិន្ទុក្នុងពូល L
តារាងពិន្ទុក្នុងពូល L

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T