ក្លិប Bayern Munich បានដាក់សំណើទៅដល់គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លិបនៅ Premier League រូបនេះអោយមកដឹកនាំជំនួសលោក Kovac រហូតដល់បញ្ចប់រដូវកាល

//s6.kh1.co/2b/2b3c0dc58eacdffcb78ecbfb1bcb7e6c1eea3017.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ អតីតគ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រូវបានក្លិប Bayern Munich ដាក់សំណើអោយលោកទៅដឹកនាំបន្តពីលោក​ Kovac រហូតដល់បញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Bayern Munich ចង់ផ្ដល់អោយលោក Wenger នូវកិច្ចសន្យារយៈពេលខ្លីមួយទៅដល់លោក​ ដោយចង់អោយគ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះ ដឹកនាំសាកល្បងរហូតដល់បញ្ចប់រដូវកាលនេះ​ មុនពេលសម្រេចចិត្តផ្ដល់កុងត្រារយៈពេលវែងដល់លោក ឬត្រូវស្វែងរកគ្រូបង្វឹកវ័យក្មេងមកដឹកនាំជំនួសវិញ។

  លោក Arsene Wenger
  លោក Arsene Wenger

យោងតាមកាសែត The Sun បានអោយដឹងថាក្លិប Bayern Munich ជឿជាក់ថាគ្រូបង្វឹកដែលធ្លាប់ចំណាយពេលដឹកនាំក្រុម Arsenal រយៈពេល២២ឆ្នាំរូបនេះ មានសម្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការមកកាន់ចង្កូតដឹកនាំក្លិប។ លើសពីនេះទៅទៀតលោក Wenger ថែមទាំងចេះនិយាយភាសាអាល្លឺម៉ង់បានស្ទាត់ជំនាញទៀតផង ដូច្នេះបញ្ហាភាសាមិនមែនជាឧបសគ្គសម្រាប់លោកនោះឡើយ។

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថា កិច្ចពិភាក្សារវាងប្រធានក្លិប​ Bayern Munich លោក​ Karl-Heinz Rummenigge ជាមួយនឹងលោក​ Arsene Wenger នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីការប្រកួតរវាងក្រុម Bayern Munich និងក្រុម ​Borussia Dortmund ប្រកួតចប់នៅចុងសប្ដាហ៍នេះ។

  លោក Arsene Wenger
  លោក Arsene Wenger

គួររម្លឹកផងដែរថាលោក Arsene Wenger ត្រូវបានក្លិបកាំភ្លើងបណ្ដេញចេញកាលពីឆ្នាំ២០១៨ ក្រោយដឹកនាំក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះអស់រយៈពេល២២ឆ្នាំ ដោយធ្លាប់ជួយក្លិប Arsenal ឈ្នះពាន​ Premier League ៣រដូវកាល និងឈ្នះពាន​ FA Cup ចំនួន៧ដង ហើយបច្ចុប្បន្នលោកមានតួនាទីជានាយកបច្ចេកទេសរបស់​ FIFA ៕

ប្រភព៖​ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T