អីយ៉ាស់! ទីបំផុត ខេម ដាច់ចិត្តបង្ហើបរូបភាពយ៉ាងផ្អែមល្ហែម ជាមួយគូស្នេហ៍លាក់មុខ

//s6.kh1.co/e5/e55faba5d864dc8479ba24fd9ce77e320b334a47.jpg
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ស្វីស៖ ដូចដែលមហាជនបានស្គាល់រួចមកហើយពី លោក ខេម ដែលជាតារាចម្រៀងប្រុសជួរមុខ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ព្រោះតែទឹកដមសម្លេងស្អក តែពីរោះរណ្ដំប្លែកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតទៅ ខេម បានឈានចូលប្រឡូកក្នុងវិស័យសិល្បៈ យូរឆ្នាំមកហើយ តែមិនដែលបែកធ្លាយពត៌មានពី ទំនាក់ទំនងស្នេហាជាមួយ នារីរូបណាសោះឡើយ ធ្វើឲ្យហ្វេនៗចង់ដឹងយ៉ាងអន្ទះសារ។

ប៉ុន្តែ ស្រាប់តែ ថ្មីៗនេះ តារាចម្រៀងប្រុសសម្លេងស្អករូបនេះ បង្កភាពភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីដាច់ចិត្តទម្លាយរូបថត ជាមួយនារីមួយរូប អមដោយកាយវិការកៀកកើយ យ៉ាងជិតស្និទ្ធ។

ជាមួយគ្នានេះដែរ តាមរយៈរូបថតមួយសន្លឹកនោះដែរ លោក ខេម និងនារីរូបនោះ អង្គុយបែរខ្នង ដោយមិនទាន់បង្ហាញមុខមាត់ ពិតប្រាកដទេ ថែមទាំងបានផ្ដិតយកទេសភាព ដ៏ស្រស់ត្រកាលលើទឹកដីប្រទេសស្វីស មើលទៅមានភាពផ្អែមល្ហែមណាស់ ព្រមទាំងធ្វើឲ្យអ្នកគាំទ្រ ចង់ឃើញមុខមាត់ពិតគូស្នេហ៍របស់ ខេម យ៉ាងខ្លាំង៕

 ខេម
 ខេម
 ខេម
 ខេម
 ខេម លើទឹកដីប្រទេសក្រៅ
 ខេម លើទឹកដីប្រទេសក្រៅ
 ខេម និងគូស្នេហ៍លាក់មុខ លើទឹកដីប្រទេសក្រៅ
 ខេម និងគូស្នេហ៍លាក់មុខ លើទឹកដីប្រទេសក្រៅ
ខេម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T