Son ស៊ុតច្បាស់ណាស់!! Spurs ឈ្នះ ៤-០ ជួយបន្ថយកម្ដៅកៅអីរបស់លោក Pochettino (មានវីដេអូ)

//s6.kh1.co/eb/eb2a4e53971f6db582ff186a98d6feeab5856c25.jpg
កីទ្បា

 ០៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ស៊ែប៊ី៖ មាន់ខ្នាយមាស Tottenham Hotspur រកបាន ៣ពិន្ទុពីការប្រកួតជុំទីបួន វគ្គសន្សំពិន្ទុក្នុងពូល B ក្រោយប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Crvena Zvezda ក្នុងលទ្ធផល ០ទល់នឹង៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Crvena Zvezda និង Spurs
ការប្រកួតរវាង Crvena Zvezda និង Spurs

៤គ្រាប់របស់ជើងឯករងរដូវកាលមុនរកបានដោយកីឡាករ Giovani lo Celso ១គ្រាប់នៅនាទី៣៤, Heung-Min Son ២គ្រាប់នៅនាទី ៥៧ និង ៦១ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករប្ដូរចូល Christian Eriksen នៅនាទី៨៥។

ក្រុមកីឡាករ Spurs អបអរគ្រាប់បាល់
ក្រុមកីឡាករ Spurs អបអរគ្រាប់បាល់

ចំណែកឯលទ្ធផលមួយគូទៀតក្នុងពូល B ជាមួយគ្នានេះគឺ Bayern Munich បានយកឈ្នះ Olympiacos ២ទល់នឹង០ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ។

ក្រោយជ័យជម្នះ ៤គ្រាប់ទៅលើក្លិបជើងឯករបស់ស៊ែប៊ី ហាក់បានបន្ថយកម្ដៅដំណែងរបស់អ្នកចាត់ការទូទៅ Spurs លោក Mauricio Pochettino ដែលមានព័ត៌មានលេចឭថាអាចនឹងត្រូវបណ្ដេញចេញដោយសារតែដឹកនាំក្រុមមិនសូវជាទទួលបានលទ្ធផលល្អនៅរដូវកាលនេះ។

លោក Mauricio Pochettino 
លោក Mauricio Pochettino 

ចំពោះតារាងចំណាត់ថ្នាក់ពូល B ក្រុមលេខ១គឺ Bayern Munich ដែលមាន ១២ពិន្ទុ ៤ប្រកួតឈ្នះទាំង៤ ធានាកៅអីឡើងទៅវគ្គបន្តរួចជាស្រេច ខណៈ​ Spurs ឈរនៅលេខ២ មាន៧ពិន្ទុ ៤ប្រកួតឈ្នះ២ ស្មើ១​ និងចាញ់១ តាមពីក្រោយដោយក្រុមលេខ៣ Crvena Zvezda មាន៣ពិន្ទុ និងក្រុមលេខ៤ Olympiacos មាន១ពិន្ទុ៕

តារាងចំណាត់ថ្នាក់ពូល B
តារាងចំណាត់ថ្នាក់ពូល B

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T