ផ្លែឈើសុទ្ធសឹងតែមានគុណប្រយោជន៍របស់វា ហើយអត្ថបទនេះ នឹងបង្ហាញជូនពី អត្ថប្រយោជន៍ពិសេសនៃ ផ្លែប៊ើរ (Avocado) ជាផ្លែឈើ សំបូរដោយជាតិរ៉ែ វីតាមីន និងសារធាតុបំប៉ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មានជាតិខ្លាញ់ល្អ
ប៊ើរសំបូរដោយជាតិខ្លាញ់ល្អ ឬហៅថាខ្លាញ់ឆ្អែត ដោយវាមានកម្រិត Monounsaturated អូឡេអ៊ិចអាស៊ីដខ្ពស់ ជាអាស៊ីដខ្លាញ់ល្អ ដូចនេះវាមានគុណប្រយោជន៍សម្រាប់រាងកាយ ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។
២. ជួយរក្សាទំងន់
ដោយសារផ្លែប៊ើរ សំបូរដោយជាតិវីតាមីន C K E B6 ទង់ដែង និងប៉ូតាស្យូម ព្រមទាំងជីវជាតិបំប៉នជាច្រើនទៀត ជួយឲ្យរាងកាយឆាប់ឆ្អែត គ្រប់វីតាមិន និងមិនឃ្លាន ទៅញ៉ាំអ្វីតាមចិត្តចង់។
៣. ជួយឲ្យសម្ពាធឈាមល្អ
ដោយសារ សារធាតុប៉ូតាស្យូម សំបូរនៅក្នុងផ្លែប៊័រ ដូចនេះ វាជួយឲ្យជម្រុញឲ្យចលនាឈាមរត់ក្នុងរាងកាយបានស្រួល។
៤.ជម្រុញរាងកាយស្រូបយកជីវជាតិចិញ្ចឹមបានល្អ
ផ្លែប៊ើរសំបូរសារធាតុចិញ្ចឹម មានកម្រិតជាតិសរសៃខ្ពស់ ប្រហែល៧%នៃទំងន់សរុប ដូចនេះការបន្ថែម វាក្នុងរបបអាហារ ជួយជម្រុញរាងកាយឲ្យស្រូបយកជីវជាតិចិញ្ចឹមបានល្អ។
៥. ល្អសម្រាប់ភ្នែក
ផ្លែប៊ើរ មានសារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់ រួមមាន ជាតិលុយតេអ៊ីន (Lutein) និង Zeaxanthin។ ជីវជាតិទាំងនេះ មានសារសំខាន់ណាស់ សម្រាប់ភ្នែក និងជួយបន្ថយគ្រោះថ្នាក់ពីជំងឺភ្នែកឡើងបាយ។
៦. ជួយឲ្យឆ្អឹងរឹងមាំ
ញ៉ាំផ្លែប៊ើរ ជាប្រចាំអាចជួយឲ្យឆ្អឹងរឹងមាំ មានសុខភាពល្អ ដោយសារ វាសំបូរជាតិទង់ដែង និងវីតាមីនK។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet