ស្អាតស្ទើរគ្រប់ពេល! តាមពិត ឱក សុគន្ធកញ្ញា មានអ្នកផាត់មុខ ធ្វើសក់ផ្ទាល់ខ្លួន តែងឲ្យដល់កន្លែងធ្វើការ!

//s4.kh1.co/39/39ca82933467e4aa5f8df2f871bcf412ed7706cd.jpg
តារា & កម្សាន្ដ

 ០៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ចំពោះការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់វគ្គនៅក្នុងកម្មវិធី X Factor របស់អ្នកនាងឱក សុគន្ធកញ្ញា ដែលទទួលបានការសរសើរគ្រប់គ្នាពីហ្វេន ព្រោះនាងតែងខ្លួនស្អាតស្ទើរតែគ្រប់វគ្គមិនដដែលៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតនៅពីក្រោយភាពស្រស់ស្អាតរបស់កំពូលតារាស្រីរូបនេះ គឺជាស្នាដៃផាត់មុខ និងធ្វើសក់ ដែលជាអ្នកតែងខ្លួនឲ្យនាងស្ទើគ្រប់វគ្គតែងតែស្អាតខ្លាំងគួរឲ្យសរសើរ។ ជាមួយគ្នានេះដែល អ្នកតុបតែងខ្លួនជូននាងក៏បានធ្វើការបង្ហាញមុខ និងបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានធ្វើការតុបតែងខ្លួន ជូនកំពូលតារារូបនេះ។ដោយក្នុងនោះ លោកក៏បានធ្វើការរៀបរាប់ថា៖

«ពីមុនអោយតែបានថតជាមួយបងស្រីAok Sokunkanha - ឱក សុគន្ធកញ្ញា មួយប៉ុស្តិ៍ក៏អស់ចិត្តដែរ និយាយមែនណា តែការខំប្រឹងនិងស្មោះត្រង់នឹងការងារ ធ្វើអោយខ្ញុំបាន ធ្វើការផាត់មុខជូនបង ពិតជារំភើបនឹងអរគុណ បងស្រីខ្លាំងណាស់ ដែលផ្តល់តំលៃអោយប្អូន និងក្រុមការងារ បេសកម្ម ផាត់មុខ និង ធ្វើសក់ជូនបងស្រី បញ្ចប់ដោយជោគជ័យ និងអរគុណដល់ហ្វេនៗ បងបង មិត្តភក្តិដែលតែងតែសរសើរ លើកទឹកចិត្តមកលើក្រុមការងារខ្ញុំបាទ»។

ជាមួយគ្នានេះដែរ បណ្តាហ្វេនជាច្រើនពិតជាពេញចិត្តចំពោះស្នាដៃរបស់ពួកគេ ដែលការតែងខ្លួន​មិនថាផាត់មុខ និងធ្វើសក់ គឺតែងតែស្អាតប្លែកស្ទើរតែគ្រប់ពេលបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា និងអ្នកផាត់មុខធ្វើសក់
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T