ឈ្នះ ៩-០ ពិតមែន ប៉ុន្តែគ្រូកម្ពុជា ថាកូនក្រុមរបស់លោកធ្វើមិនសូវជាបានល្អនោះទេ

//s5.kh1.co/17/1798906a5905dd54b9a105fb9b70819a51eb4e28.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជន U-19 កម្ពុជា បានប្រកួតឈ្នះក្រុម U-19 កោះម៉ារីអាណាខាងជើង ក្នុងលទ្ធផល ៩ទល់នឹង០ កាលពីល្ងាចម្សិលមិញ ក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020 ពូល G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាឈ្នះក្នុងលទ្ធផលច្រើនគ្រាប់ក៏ពិតមែន ប៉ុន្តែគ្រូបង្គោលរបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាលោក Koji Gyotoku បានឲ្យដឹងថាក្រុមទាំងមូលធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ។

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិជប៉ុនរូបនេះបានលើកឡើងថា៖

“មានរឿង ២យ៉ាងសម្រាប់ការប្រកួតថ្ងៃនេះគឺ ទីមួយយើងឈ្នះការប្រកួតថ្ងៃនេះ ហើយរឿងមួយទៀតគឺយើងធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ យើងត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយថៃ។”

លោក Koji Gyotoku (កណ្ដាល)
លោក Koji Gyotoku (កណ្ដាល)

គួរឲ្យដឹងដែរថា ជំនួបបន្ទាប់របស់កម្ពុជា នឹងត្រូវប៉ះជើងខ្លាំងប្រចាំតំបន់ថៃ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទី នាពហុកីឡដ្ឋានជាតិ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T