ឃើញហើយចង់លើសជាតិស្ករ! កូនធំទន្ទឹមខ្លួនហើយ គង់ សុជាតិ និងជា វិបុល នៅតែត្រូវប៉ាន់ថតសម្អាងការទៀត

//s4.kh1.co/9f/9f7875d6c94f8dbe802c4ea0c4a5495e5d08c773.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកដជាបានជ្រាបហើយពី ជីវិតគ្រួសាររបស់គូស្វាមី ភរិយាដែលជា ពិធីករដ៏ឆ្នើមដូចគ្នា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ពោរពេញដោយសុភមង្គលគួរឲ្យច្រណែនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តាមរយៈគណនីហ្វេសប៊ុករបស់ គូស្វាមីភរិយាមួយគូនេះ​ តែងតែបង្ហាញសកម្មភាពស្វីតៗ និងមើលទៅផ្អែមល្ហែមជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះដែរ លោក ជា វិបុល​ បង្ហោះរូបភាព ពេលថតសម្អាងការជាច្រើនសន្លឹក និងពាក្យពេចន៍អានហើយ រំភើបជំនួស។

ក្នុងនោះដែរ គង់ សុជាតិ និងជា វិបុល បានតែងខ្លួនក្នុង ឈុតចងក្បិនបែបខ្មែរ ជាមួយនឹងកាយវិការ កៀកកើយយ៉ាងស្និទ្ធស្នាល រំលេចស្នាមញញឹមស្រស់ថ្លា ។

យ៉ាងណាមិញ អ្នកទាំងពីរ ពិតជាមើលទៅសមគ្នាខ្លាំងណាស់ ថែមទាំងបានធ្វើឲ្យហ្វេនៗ ច្រណែន និងប្រាថ្នាចង់បានជីវិតគូ ដ៏រ៉ូមែនទិក និងមានសុភមង្គល ដូចអ្នកទាំងពីរ បែបនេះណាស់។ ជាពិសេស ទោះពួកគេមានកូនធំៗ តែអ្នកទាំងពីរ នៅតែត្រូវប៉ាន់ ខាងថតសម្អាងការដដែល៕

គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ 
គង់ សុជាតិ 
ជា វិបុល
ជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិ និងជា វិបុល
គង់ សុជាតិជា វិបុល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T