បុរសម្នាក់ កាលទម្ងន់១៣០គីឡូក្រាម ធ្លាប់តែអង្គុយបាក់កៅអី ឥឡូវនេះសម្រកបានសម្រេច

//s4.kh1.co/c4/c4e8d5cfaa1402641e0797f7e7afa7b102203d82.jpg
សង្គម

 ០៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ បុរសម្នាក់ នៅឯប្រទេសម៉ាឡេស៊ី ព្យាយាមសម្រកទម្ងន់អស់ជាច្រើនគីឡូក្រាមបានសម្រេច ក្រោយពីលើសទម្ងន់ខ្លាំងពេក និងតែងតែអង្គុយបាក់កៅអី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Noraman មានអាជីពជាគ្រូបង្រៀន។ កាលពី៣ឆ្នាំមុន គាត់មានទម្ងន់ចំនួន១៣០គីឡូក្រាម ប៉ុន្ដែបច្ចុប្បន្ននេះគាត់សម្រកនៅសល់ត្រឺមតែ៦៥គីឡូក្រាម។ ក្នុងអំឡុងពេលទម្ងន់លើសខ្លាំង បានធ្វើឲ្យសម្ពាធឈាមរបស់គាត់ឡើងខ្ពស់​ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ទៀតផង។ ក្រោយពីដឹងថា ខ្លួនកំពុងប្រឈមនឹងបញ្ហាសុខភាព គាត់បានសម្រេចចិត្តព្យាយាមសម្រកឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

លោកគ្រូ Noraman បាននិយាយថា៖

«សម្រាប់ការស្លៀកពាក់ គឺមានភាពលំបាកយ៉ាងខ្លាំង គឺត្រូវតែទៅឲ្យជាងកាត់សម្លៀកបំពាក់ច្នៃឲ្យ។ រាល់ពេលទៅសួនកម្សាន្តម្ដងៗ ខ្ញុំមិនអាចឡើងជិះល្បែងកម្សាន្តបានទេ គឺបានត្រឹមតែអង្គុយមួយកន្លែង មើលអ្នកដ៏ទៃទៀតសប្បាយប៉ុណ្ណោះ។»

ប្រភពបានបន្ដថា លោកគ្រូ Noraman តែងតែធ្វើឲ្យកៅអីបាក់ជានិច្ច ដោយសារតែកៅអីមិនអាចទ្រនឹងទម្ងន់របស់គាត់បាន។ ដូច្នេះរាល់ពេលអង្គុយម្ដងៗ គាត់ត្រូវដាក់កៅអីចំនួនពីរត្រួតលើគ្នា ទើបអាចការពារសុវត្ថិភាពបាន។ គាត់បានសម្រកទម្ងន់ដោយការហាត់ប្រាណ មិនទទួលទានបាយ និងលេបថ្នាំសម្រក ប៉ុន្ដែមិនបានទទួលលទ្ធផលអ្វីឡើយ។ មិត្តភក្ដិរបស់គាត់បានចែករំលែកបទពិសោទន៍ផ្ទាល់ខ្លួនទៅកាន់គាត់ក្នុងការសម្រកទម្ងន់ ដោយទទូលទានអាហារជាមួយបន្លែស្រស់ៗ កាត់បន្ថយសាច់ និងហាត់ប្រាណបន្ដិចបន្ដួចប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីការព្យាយាមធ្វើតាមការណែនាំរបស់មិត្តភក្ដិអស់​រយៈពេល៣ឆ្នាំរួចមក ទីបំផុតលោកគ្រូ Noraman សម្រកទម្ងន់បានសម្រេច ដែលធ្វើឲ្យប្រពន្ធស្ងើបសរសើរ ហើយគាត់ក៏កំពុងទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

លោកគ្រូ Noraman កាលពីមុន
លោកគ្រូ Noraman កាលពីមុន
លោកគ្រូ Noraman កាលពីមុន
លោកគ្រូ Noraman កាលពីមុន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
លោកគ្រូ Noraman បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T