មាននរណាខ្លះ?? បញ្ជីឈ្មោះបឋមក្រុមជម្រើសជាតិទាំង ២៣រូបត្រៀមការប្រកួតជាមួយ ហុងកុង ចេញហើយ

//s4.kh1.co/c2/c28f230d5e664c2f48744365ad6730d549da1376.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាមុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមទាំង ២៣រូបដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតជាមួយនឹងហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

គេសង្កតឃើញមិនសូវមានការផ្លាស់ប្ដូរច្រើនអំពីសមាសភាពកីឡាករទាំង ២៣រូបនោះទេ ប៉ុន្តែគេឃើញមានការវិលត្រឡប់មកវិញពីសំណាក់កីឡាករយុវជន ៣រូបរួមមាន កាន់ ពិសាល របស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ, ស៊ិន កក្កដា របស់ក្លិបវិសាខា និងខ្សែការពារមុខស្រស់ លី វ៉ាហេទ របស់ក្លិបបឹងកេត។

បញ្ជីឈ្មោះកីឡាករបឋមទាំង ២៣រូប
បញ្ជីឈ្មោះកីឡាករបឋមទាំង ២៣រូប

គួរឲ្យដឹងដែរថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Felix G. Dalmas ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងបន្តដំណើរក្នុងការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយនឹងត្រូវប៉ះជាមួយម្ចាស់ផ្ទះ ហុងកុង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T