៣០វិនាទី តេស្តដឹង ថាតើរាងកាយមានបញ្ហា ឬសុខភាពល្អ!

//s4.kh1.co/65/6509214d12428e37c044b02b1b0c55c18762a97b.jpg
នារី

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាយុ​កាន់​តែ​ច្រើន ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ អាច​​​​ចុះ​ខ្សោយ​​ ដែល​ត្រូវ​ការ​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ការពារ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​។ តាម​​ការ​ណែ​នាំ ពី​គ្រូ​ពេទ្យ​ជំនាញ​ជា​ច្រើន ​ជា​ទូ​ទៅ​បាន​​ណែនាំ​ ឱ្យ​​ទៅ​​ពិនិត្យ​សុខភាព​ពេញ​លេញ​ យ៉ាង​តិច​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ឬ​អាច​លឿន​ជាង​នេះ ៦ខែម្ដង។ ជា​មួយ​គ្នា​នេះ ក៏​មាន​របៀប​​មួយ​ចំនួន ដែល​អាច​ធ្វើ​ដោយ​ខ្លួន​ឯង និង​​តេស្ត​ដឹង​​លឿន ពី​​​សុខភាព​ត្រឹម​​ ៣០​ វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ច្របាច់​គល់​ក្រចក​ដៃ​

បើ​តាម​គ្រូពេទ្យ​ជំនាញ ដោយ​សារ​តែ​ម្រាម​ដៃ ជា​​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​ខ្លាំង​​ទៅ​នឹង សេរីរាង្គ​ខាង​ក្នុង​នៃ​រាង​កាយ ទើប​គេ​អាច​​ដឹង​​ភ្លាម​​ៗ​​តាម​វិធី​សាស្រ្ត​នេះ។ យក​ដៃ​ស្តាំ ទៅ​ច្របាច់​គល់​ក្រចក​ដៃ​ខាង​ឆ្វេង ដោយ​ច្របាច់​រយៈ​ពេល​៣​ ទៅ​៥ វិនាទី​ រួច​បន្ត​ទៅ​ច្របាច់​លើ​ម្រាម​ផ្សេង​​ៗ​ទៀត​។ ក្រោយ​ពេល​​ឈប់​ច្របាច់ ចលនា​ឈាម​និង​រត់​ត្រឡប់​មក​វិញ មិន​លើស​ពី​ ២​វិនាទី បើ​ឃើញ​​ដូច​នេះ មាន​ន័យ​ថា រាង​កាយ​អ្នក​មាន​ ចលនា​ឈាម​ល្អ (ឈាម​​គ្រប់​គ្រាន់​​​​ធ្វើ​ចលនា​​លំហូរ​សព្វ​រាង​កាយ)។

https://s4.kh1.co/__image/w=650,h=496,q=100/cf/cf6021f4e2bd5386cda3b50fc16577c7086877da.jpg
២. ក្រចក​ដៃ​

- ក្រចក​មេដៃ​៖ បើ​​ច្របាច់​​ទៅ មាន​ភាព​ឈឺ​ចាប់​ខ្លាំង ជា​សញ្ញា​ថា សួត​​របស់​អ្នក​មាន​បញ្ហា។
- ក្រចក​ចង្អុល​ដៃ​៖ ម្រាម​ចង្អុល​ដៃ​ មាន​ទំនាក់​ទំនង​​ទៅ​នឹង​​ពោះ​វៀន​ធំ កាល​ណា​ ច្របាច់​ក្រចក​​នេះ​ មាន​ភាព​ឈឺ​ចាប់​ខ្លាំង នោះ​មាន​ន័យ​ថា ជា​សញ្ញា​មាន​បញ្ហា​របស់​ពោះ​វៀន​ធំ ឬ​ការ​ទល់​លាមក។
- ក្រចក​ម្រាម​ដៃ​កណ្តាល​៖ ម្រាម​ដៃ​កណ្តាល មាន​ប្រព័ន្ធ​ស៊ាំ​ញ៉ាំ​ទាក់​ទង​នឹង បេះ​ដូង បើ​តេស្ត​​ច្របាច់​ដឹង​ថា ក្រចក​ចង្អុល​ដៃ​អ្នក​​ឈឺ​ចាប់​ខ្លាំង​នោះ គឺ​មាន​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​បេះ​ដូង​។
- ក្រចក​​ដៃ​នាង ឬ​​ម្រាម​ពាក់​ចញ្ចៀន​៖ ដូច​​ក្រចក​ម្រាម​ដៃ​កណ្តាល កាល​ណា​ ស្ទាប​ទៅ​ឈឺ​ខ្លាំង នោះ​គឺ​មាន​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បេះ​ដូង។​​
- ក្រចក​កូន​ដៃ​៖ បើ​ច្របាច់​ទៅ​ឈឺ នោះ​មាន​ន័យ​ថា ប្រព័ន្ធ​ពោះ​វៀន​តូច​អ្នក​ មាន​បញ្ហា​។

​វិធី​សាស្រ្ត​ខាង​លើ​នេះ ជា​​ផ្នែក​មួយ​នៃ​ការ​វិធី​​តេស្ត​រាង​កាយ​ មួយ​ចំនួន​ ដែល​បាន​លើក​ឡើង​ដោយ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​​​នៃ​ សេវា​ថែ​ទាំ​សុខភាព Medicover ដែល​មាន​ទី​តាំង​​នៅ​​១២​ប្រទេស​នៅ ទ្វីប​អឺរ៉ុប និង​ប្រទេស​ឥណ្ឌា៕ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T