ចុម! អ្នកបើកយន្ដហោះ អនុញ្ញាតឲ្យនារីម្នាក់កាន់ចង្កូត ខណៈមនុស្ស៥០នាក់កំពុងផ្ញើជីវិតលើដៃគាត់ (មានវីដេអូ)

//s6.kh1.co/e7/e7021e783b4c95de897f18a7c18863bcc511339a.jpg
សង្គម

 ០៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រុស្ស៊ី៖ ថ្មីៗនេះ បែកធ្លាយវីដេអូមួយដែលបង្ហាញពី អ្នកបើកយន្ដម្នាក់ អនុញ្ញាតឲ្យយុវនារីម្នាក់ អង្គុយកាន់ចង្កូតយន្ដហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩កន្លងទៅនេះ ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី InAero បានធ្វើដំណើរពីទីក្រុង Yakutsk ទៅកាន់ទីក្រុង Batagai ដែលមានផ្ទុកអ្នកដំណើរចំនួន៥០នាក់។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា យុវនារីដែលមានឈ្មោះថា Anna អាយុប្រហែល២០ឆ្នាំ កំពុងអង្គុយនៅកន្លែងអ្នកបើកយន្ដហោះ ដោយមានសំឡេងបុរសដែលជាអ្នកបើកយន្ដហោះកំពុងប្រាប់ពីការណែនាំ។

សម្រាប់វីដេអូនោះដែរ ត្រូវបានបែកធ្លាយនៅថ្ងៃទី០២ ខែវិឆ្ឆិកា ក្រោយពីនាង Anna បានបង្ហោះទៅលើគណនីបណ្ដាញសង្គមអ៊ិនស្ដាក្រាមផ្ទាល់របស់នាង និងត្រូវបានលុបចោលទៅវិញ។

ប្រភពបានបន្ដថា បុរសដែលជាអ្នកបើកយន្ដហោះមានឈ្មោះថា Kirill S មានទំនាក់ទំនងជិតស្និតជាមួយនឹងនាង Anna ហើយពួកគេទាំងពីរត្រូវជាសង្សារនឹងគ្នា។

យ៉ាងណាមិញ ក្រោយពីបែកធ្លាយវីដេអូនោះរួចមក ខាងរដ្ឋអាជ្ញារុស្ស៊ីកំពុងធ្វើការស៊ើបអង្កេត និងកោះហៅនាង​ Anna ព្រមទាំងអ្នកបើកយន្ដហោះមកសាកសួរបន្ថែមផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T