ទឹកចិត្តបងស្រី! នារីវ័យ២៤ឆ្នាំម្នាក់មានទម្ងន់ត្រឹមតែ ២១គីឡូក្រាម ព្រោះតែនាងស៊ូអត់ឃ្លាន សន្សំប្រាក់សម្រាប់ព្យាបាលជំងឺប្អូនប្រុស

//s4.kh1.co/97/9780e6516ffe93d3bbcd3e812805b45f0fde1e56.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ នារីវ័យ២៤ឆ្នាំម្នាក់នៅឯប្រទេសចិន ធ្វើឲ្យមហាជនលើបណ្ដាញអ៊ិនធើណែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងមានទម្ងន់ត្រឹមតែ២១គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Wu Huayuan និងមានប្អូនប្រុសម្នាក់ ហើយពួកគេទាំងពីរបានក្លាយជាក្មេងកំព្រា តាំងពីនៅវ័យក្មេងមកម៉្លេះ។ ម្ដាយបានស្លាប់កាលពីនាង Wu មានអាយុ៤ឆ្នាំ ចំណែកឪពុកបានស្លាប់ដោយសារជំងឺក្រិនថ្លើមក្នុងឆ្នាំ២០១៤។

ប្រភពបានបន្ដថា ក្រោយពីបាត់បង់ឪពុក នាង Wu ត្រូវទទួលរ៉ាប់រងចិញ្ចឹមប្អូនប្រុស ដោយត្រូវចំណាយប្រាក់ចំនួន១,២៩០យ័ន (ប្រមាណ១៨៣ដុល្លារអាមេរិក) ក្នុងមួយខែ។ ដើម្បីសន្សំប្រាក់ នាង Wu មិនទទួលទានអាហារពេលព្រឹក និងតែងតែទទួលទាននំបុ័ងជាប្រចាំ សម្រាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាច។ មានថ្ងៃខ្លះ នាង Wu ទទួលទានបាយជាមួយម្សៅម្ទេសកិន ដែលនាងបានកំណត់ការចំណាយទៅលើអាហារក្នុងមួយថ្ងៃត្រឹមតែ២យ័ន (០,២៨ដុល្លារអាមេរិក) ប៉ុណ្ណោះ។

នាង Wu បានឲ្យដឹងដែរថា នាងធ្វើបែបនេះ គឺព្រោះតែចង់សន្សំប្រាក់ទុកសម្រាប់ព្យាបាលប្អូនប្រុសរបស់នាងដែលមានជំងឺផ្លូវចិត្ត។ សាច់ញាតិរបស់នាងគឺមានជីវភាពក្រីក្រ ទើបមិនចង់សុំការជួយពីពួកគេ។

សព្វថ្ងៃនេះ នាង Wu មានអាយុ២៤ឆ្នាំ ប៉ុន្ដែរូបរាងរបស់នាងដូចជាកូនក្មេងដែលខ្វះអាហារូបត្ថម្ភអីចឹង។ នាងមានទម្ងន់ត្រឹមតែ២១គីឡូក្រាម និងកម្ពស់១.៣៥សង់ទីម៉ែត្រ។ ចំណែកសក់របស់នាងជ្រុះជាបណ្ដើរៗ គ្មានរោមចិញ្ចើម និងសភាពស្បែកស្ងួតគ្មានសំណើមយ៉ាងខ្លាំង។ រាល់ពេលដែលនាងមានអាការឈឺម្ដងៗ នាងតែងតែចំណាយប្រាក់ទៅទិញថ្នាំណាដែលមានតម្លៃថោកៗ។

បើទោះបីជានាងមានជីវភាពលំបាកយ៉ាងណា ក៏នាងនៅតែតស៊ូរហូតដល់បានទទួលប្រាក់កម្ចីនិស្សិតពីខាងសាកលវិទ្យាល័យមួយកន្លែងក្នុងខេត្ត Guizhou និងបានសិក្សាផ្នែកសេដ្ឋកិច្ច ឆ្នាំទី៣។ នាងខិតខំរកប្រាក់ដោយធ្វើការជាអ្នកបោសសម្អាត និងជំនួយការគ្រូបង្រៀន ដែលអាចរកចំណូលបានចំនួន៦០០យ័ន (ប្រមាណ ៨៥ដុល្លារអាមេរិក) ក្នុងមួយខែ។ បច្ចុប្បន្ននេះ នាងកំពុងមានជំងឺបេះដូងដោយសារខ្វះអាហារធ្ងន់ធ្ងរ ដែលត្រូវចំណាយប្រាក់ក្នុងការវះកាត់ចំនួន ២០០,០០០យ័ន (ប្រមាណ២៨,៤១០ដុល្លារអាមេរិក)។

យ៉ាងណាមិញ មិត្តភក្ដិ និងសាច់ញាតិរបស់នាង Wu កំពុងធ្វើការរៃអង្គាសប្រាក់ដើម្បីជួយនាង និងប្អូនប្រុសរបស់នាង។ មកទល់ពេលនេះ មហានៅលើបណ្ដាញអ៊ិនធើណែតជាច្រើនមានចិត្តអាណិតអាសូរ បានបរិច្ចាគប្រាក់ជាបន្ដបន្ទាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Wu Huayuan
នាង Wu Huayuan
នាង Wu Huayuan
នាង Wu Huayuan
នាង Wu Huayuan
នាង Wu Huayuan
ទម្ងន់នាង នាង Wu Huayuan
ទម្ងន់នាង នាង Wu Huayuan
នាង Wu Huayuan និងសាច់ញាតិ
នាង Wu Huayuan និងសាច់ញាតិ
នាង Wu Huayuan
នាង Wu Huayuan
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T