កប់ណាស់! វណ្ណដា និងឡូរ៉ាម៉ម ចេញបទថ្មីរួមគ្នា មានចង្វាក់ឆៃយុាំទៀត(មានវីដេអូ)

//s4.kh1.co/f8/f8e1f830cc91581b791c330a0672125e7b306c2f.jpg
តារា & កម្សាន្ដ

 ៣១-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតណាស់ មិត្តៗយុវវ័យសម័យថ្មី ដែលនិយមតាមដានស្ដាប់បទចម្រៀងបែបOriginal Song​ ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី លោក វណ្ណដា តាមរយៈបទបែបញាក់កន្ដ្រាក់អារម្មណ៍ មានប៉ារូលបាញ់ឈឺៗណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វណ្ណដា បង្កភាពភ្ញាក់ផ្អើលមិនចេះតិច ដោយសារតែចំណងដៃថ្មីលើកនេះ មានលក្ខណៈប្លែក ខុសពីរាល់ដងដាច់។

បន្ថែមពីនេះ បទថ្មីដែលទើបតែចេញ កាលពីប៉ុន្មានម៉ោងមុននេះ មានចំណងជើងថា​ ​« ព្រហ្មលិខិត» បកស្រាយរួមគ្នាជាមួយ តារាចម្រៀងស្រី កូនកាត់ដ៏ល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម មានទំនុកភ្លេងថ្មីសន្លាង ដោយលាយឡំជាមួយចង្វាក់ឆៃយ៉ាំង ក្រុម​មេធា បែបខ្មែរថែមទៀតផង។

ដោយឡែក ចំពោះបទ « ព្រហ្មលិខិត»​ នេះដែរ មានការគាំទ្រយ៉ាងខ្លាំង ដោយសារតែស្ដាប់ទៅប្លែកអារម្មណ៍ និងមានការសម្ដែងទាក់ទាញខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 វណ្ណដា
 វណ្ណដា
ឡូរ៉ា​ម៉ម
ឡូរ៉ា​ម៉ម
ឡូរ៉ាម៉ម និង វណ្ណដា
ឡូរ៉ាម៉ម និង វណ្ណដា
ឈុតឆាកក្នុងបទ«ព្រហ្មលិខិត»
ឈុតឆាកក្នុងបទ«ព្រហ្មលិខិត»
ឡូរ៉ា ម៉មវ៉ាន់ ដា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T