វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ!

//s5.kh1.co/d1/d1b4e5f41a6426e643f096f569ba9b609f4d3b1b.jpg
នារី

 ២៩-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

យើង​ដឹង​ហើយ​ថា គ្រប់​ករណី​មហារីកមាត់ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​មេរោគ​នេះ​ជា​ញឹក​ញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ​តាម​ការ​រួមភេទ។ ជំងឺ​មហារីក​មាត់​ស្បូន​ឧស្សហ៍កើត​មាន​តែ​លើ​ស្រីៗ​ប៉ុណ្ណោះ ដូច្នេះ​ស្រីៗ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ ប្រុសៗ​មិន​បាច់​ចាក់​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែ​បើ​តាម​ពន្យល់​របស់​លោកស្រី​ វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​អាច​ចាក់​បាន​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ៩ ឆ្នាំ ​ឡើង​ទៅ ហើយ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ដែល​អាច​រក​បាន​នៅ​ស្រុក​ខ្មែរ​យើង​មាន​២​ប្រភេទ។

១. វ៉ាក់​សាំង​ការពារ​បាន​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​សិរមាន់៖ វ៉ាក់សាំង​នេះ​ចាក់​បាន​ទាំង​ស្រី​ទាំង​ប្រុស។

២. វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​ស្បូន​តែ​មួយ​មុខ៖ វ៉ាក់សាំង​នេះ​សម្រាប់​ចាក់​តែ​លើ​មនុស្ស​ស្រី​នោះ​ទេ។

ឆ្លើយ​នឹង​សំណួរ​ថា ហេតុអ្វីក្មេង​ប្រុស​ត្រូវ​ចា​ក់វ៉ាក់សាំង​មហារីក​មាត់ស្បូន​ដែរ?

លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រុសៗ​ក៏​ជា​ភ្នាក់ងារ​ចម្លង​មួយ​ដែរ បើ​ក្មេង​ប្រុសៗ​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ទី១ ដែល​ការពារ​បាន​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​សិរមាន់​ នោះពេល​ដល់​វ័យ​ប្រឡូក​នឹង​ការ​រួមភេទ គេ​មិន​អាច​មាន​លទ្ធភាព​ចម្លង​ទៅ​មនុស្ស​ស្រី ឬ​ដៃ​គូ​ឡើយ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T