អុញនោះ! Minzy អតីតសមាជិក 2NE1 ដាក់ពាក្យបណ្តឹងផលិតកម្មខ្លួន ដើម្បីផ្តាច់កុងត្រា និងទារសំណងជំងឺចិត្តចំនួន...

//s6.kh1.co/20/207a38c364b7c17b87c71c85d95761268cf9888d.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ មានព័ត៌មានដ៏គូរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសកូរ៉េ នៅពេលដែលដឹងថា អតីតសមាជិកក្រុមចម្រៀងដ៏ល្បី 2NE1 នាង Minzy បានដាក់ពាក្យបណ្តឹងផលិតកម្មខ្លួន ដែលមានឈ្មោះថា Music Works ដើម្បីផ្តាច់កុងត្រាចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមប្រភពបន្តបានឲ្យដឹងថា Minzy បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសក្រុង សេអ៊ូល ដើម្បីប្រឆាំងនឹងផលិតកម្ម Music Works ព្យួរសុពលភាពកុងត្រារបស់នាងជាមួយពួកគេ។ ហើយនាងថែមទាំងទារសំណងចំនួន ៥០លានវ៉ុន ដែលស្មើនឹង ៤២,៧៤០ ដុល្លារអាមេរិក ចំពោះថ្លៃជំងឺចិត្តពីក្រុមហ៊ុនថែមទៀតផង។

បន្ថែមលើនេះ បានឲ្យដឹងថាតុលាការ បានធ្វើការកោះហៅសាកសួរចម្លើយ ភាគីទាំងពីកាលពីថ្ងៃទី ១៨ ខែតុលា កន្លងទៅថ្មីៗរួចហើយ ដើម្បីស្តាប់ជំហររៀងខ្លួននៃពាក្យបណ្តឹងនេះ។ ឯចំណែកលទ្ធផលនឹងទៅជាយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយនោះទេ។

គួររម្លឹកដែរថា Minzy បានដើរចេញពីក្រុម 2NE1 និងផលិតកម្ម YG Entertainment តាំងពីខែមេសា ឆ្នាំ ២០១៦ មកម្លេះ។ ហើយគ្រាន់តែមួយខែក្រោយមក នាងក៏បានចុះកុងត្រាជាមួយផលិតកម្មថ្មី ដែលមានឈ្មោះថា Music Works ជាមួយនឹងការចេញចម្រៀងក្នុង Mini Album ក្រោយផលិតកម្មនោះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Minzy
Minzy
Minzy
Minzy
Minzy
Minzy
Minzy
Minzy
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T