វ័យទើបតែ២៤ឆ្នាំសោះ ក្លាយជាមហាសេដ្ឋីក្នុងមួយពព្រិចភ្នែក ក្រោយពីឪពុកម្ដាយចែកទ្រព្យសម្បត្តិឲ្យជិត៤ពាន់លានដុល្លារ

//s4.kh1.co/68/683cba69730cbe6aa9f7438dde3c85c6c8062160.jpg
សង្គម

 ២៨-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ហុងកុង៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ យុវជនវ័យ២៤ឆ្នាំម្នាក់ នៅឯទីក្រុងហុងកុង បានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងលំដាប់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា យុវជនរូបនោះមានឈ្មោះថា Eric Tse គឺជាកូនប្រុសនៅក្នុងគ្រួសារអ្នកជំនួញមួយក្នុងទីក្រុងហុងកុង។ លោក Eric Tse បានបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុនៅសកលវិទ្យាល័យ Wharton ក្នុងសហរដ្ឋអាមេរិកផងដែរ។​

ប្រភពបានបន្ដថា លោក Eric Tse បានទទួលទ្រព្យសម្បត្តិពីឪពុកម្ដាយរបស់គាត់ចំនួន ៣.៨ពាន់លានដុល្លារ។ ក្នុងចំនួនទឹកប្រាក់៣.៨ពាន់លានដុល្លារនោះ មានទឹកប្រាក់ចំនួន២.៧ពាន់លានដុល្លារបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន Sino Biopharmaceutical របស់គ្រួសារគាត់ផ្ទាល់។ សម្រាប់ភាគហ៊ុននោះដែរ ត្រូវបានគេរំពឹងថា គាត់នឹងអាចរកប្រាក់ចំណូលបានប្រមាណជាកន្លះលានដុល្លារក្នុង១មួយឆ្នាំទៀតផង។

លោក Eric Tse ត្រូវបានឪពុករបស់គាត់តែងតាំងដំណែងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន និងមកទល់បច្ចុប្បន្ននេះ គាត់ធ្វើការបានរយៈពេល១ឆ្នាំមកហើយ។

ប្រភពបានឲ្យដឹងទៀតថា លោក Eric Tse ក៏មានបងស្រីម្នាក់ឈ្មោះថា Thersa ជាប្រធាននៅក្នុងក្រុមហ៊ុន ដែលមានភាគហ៊ុនចំនួន១១ភាគរយ និងមានទ្រព្យសម្បត្តិចំនួន១.៩៦ពាន់លានដុល្លារ។

យ៉ាងណាមិញ លោក Eric Tse បានក្លាយទៅជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ពិភពលោក​ ស្ថិតនៅលេខរៀងទី៥៤៦ និងកំពុងទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាមហាជននៅក្នុងទីក្រុងហុងកុងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse
លោក Eric Tse និងគ្រួសារ
លោក Eric Tse និងគ្រួសារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T