កន្លងទៅយូរឆ្នាំហើយ Kris Wu ទើបតែដាច់ចិត្តទម្លាយអារម្មណ៍ពិត កាលនៅជាសមាជិកក្រុម ​EXO

//s4.kh1.co/08/0857e427ffdbee6cfc2889e473bef892fb59b274.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អតីតសមាជិកក្រុម EXO គឺ Kris Wu បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយ ជាពេលដែលលោកបានទម្លាយចេញនូវអារម្មណ៍ពិត ចំពោះបទពិសោធន៍ជាតារា Kpop កាលពីអតីតកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Kris Wu បានសំរេចចិត្តចូលរួមក្នុងកម្មវិធី SM Global Audition នៅឯ Vancouver កាលពីពេលដែលលោកមានវ័យ ១៨ឆ្នាំ។

លោកបានបង្ហើបទៀតថា កាលនោះប្រទេសចិនមានទីផ្សារធំ ហើយផលិតកម្ម SM ក៏មានចក្ខុវិស័យ ចង់អោយក្រុមតន្រ្តីរបស់ពួកគេ អាចសំដែងនិងមានសកម្មភាព នៅក្នុងប្រទេសចិន ដូច្នេះក្រុមហ៊ុនបានជ្រើសរើសលោក ជាសមាជិកនៅក្នុងក្រុម។

បន្ទាប់ពីបង្ហាញខ្លួន ជាសមាជិកក្រុម EXO Kris Wu ធ្លាប់បានឆ្លងកាត់ពេលវេលាល្អៗ និងលំបាកៗជាច្រើនផងដែរ។ ប៉ុន្តែលោកតែងតែចាត់ទុកវាជាពេលវេលាដ៏មានតម្លៃក្នុងជីវិត ដែលធ្វើឲ្យលោកអាចមានថ្ងៃនេះ។

លោកហ៊ាននិយាយតែម្ដងថា បើគ្មានការបង្ហាញខ្លួនជាសមាជិកក្រុម EXO ទេ លោកប្រហែលជាមិនអាច ក្លាយជាមនុស្សល្បីល្បាញដូចជាសព្វថ្ងៃនេះឡើយ។

Kris បានពន្យល់បន្ថែមទៀតថា ពេលវេលាដែលលំបាកបំផុតសម្រាប់លោក ពេលនៅជាតារា Kpop នោះគឺកាលវិភាគដ៏មមាញឹក និងកង្វះសេរីភាព។ សូម្បីតែធ្វើប្រភេទចម្រៀងដែលខ្លួនឯងចង់ធ្វើ ក៏មិនបានផង។

យ៉ាងណាមិញ បន្ទាប់ពីចាកចេញពីក្រុម EXO លោកមានឱកាសច្រើនដើម្បីស្វែងរក បណ្តាញផ្សេងៗនៃឧស្សាហកម្មកម្សាន្តក្នុងប្រទេសចិនដោយសេរី។ ហើយវាក៏ជាឱកាសដ៏អស្ចារ្យ អាចឲ្យលោកបានចាប់ផ្តើមការសម្តែង និងការបង្ហាញស្ទីលតន្ត្រីរបស់លោកផ្ទាល់តែម្ដង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព Kris Wu
រូបភាព EXO
រូបភាព EXO
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T