ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់?

//s4.kh1.co/9e/9e25bfebd87287c817548464382ffebf0d5ce421.jpg
នារី

 ២៨-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

សន្លឹកអាលុយមីញ៉ូម ត្រូវប្រើ​ដើម្បី​ខ្ចប់សាច់ ឬផ្លែឈើ សម្រាប់​អាំង ឬដុត ហើយ​វាជួយ​ឲ្យ​អាហារ មិនខ្លោច​ផងដែរ។ តែមាន​ការអះអាង​ខ្លះថា ការប្រើ​សន្លឹក​អាលុយមីញ៉ូម​ក្នុងការ​​ចម្អិន​អាហារ អាច​បណ្ដាល​ឲ្យ​សមាសធាតុ​អាលុយមីញ៉ូម ជ្រាបចូល​ក្នុងអាហារ និង​បង្ក​ហានិភ័យ​ដល់​សុខភាព។ ទោះយ៉ាងណា ខ្លះទៀតថា មិនអីនោះទេ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. បរិមាណ​តិច នៃ​អាលុយមីញ៉ូម​ក្នុង​អាហារ

អាលុយមីញ៉ូម ជាសារធាតុ​លោហធាតុ ភាគច្រើន ជាប់ជាមួយ​ផូស្វ័រ និង​ស្ពាន់ធ័រ នៅក្នុង​ដី ថ្មី និង​ដីឥដ្ឋ។ សារធាតុនេះ ក៏មាន​នៅក្នុង​ខ្យល់ និង​ទឹក​​ផងដែរ។ សម្រាប់​អាហារ​វិញ វាស្ថិតនៅ​ក្នុង​ផ្លែឈើ បន្លែ សាច់ ត្រី និង​អាហារ​ប៉ូវ​មួយ​ចំនួន​ទៀត។ សមាសធាតុ​អាលុយមីញ៉ូម​មួយ​ចំនួន​ទៀត មាននៅ​ក្នុង​អាហារ​កែឆ្នៃ ដូចជា​សមាសធាតុ​ធ្វើឲ្យ​ចូលចិត្ត ឬញៀន និង​សមាសធាតុ​បង្កើតពណ៌ ជាដើម។

ជាទូទៅ បរិមាណ​អាលុយមីញ៉ូម​តិចតួច ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ ត្រូវ​ចាត់ទុក​ថា សុវត្ថិភាព។

២. បង្កើន​បរិមាណ​អាលុយមីញ៉ូម​ក្នុង​អាហារ

ភាគច្រើននៃ​សមាសធាតុ​អាលុយមីញ៉ូម​ក្នុង​រាងកាយ​យើង គឺទទួល​តាមរយៈ​ការញ៉ាំ​អាហារ។ ទោះយ៉ាងណា ការសិក្សា​បង្ហាញ​ថា សន្លឹក​អាលុយមីញ៉ូម ដែល​ប្រើខ្ចប់​អាហារ​សម្រាប់​រក្សា​ទុក ឬ​ក្នុង​ការ​ចម្អិន អាច​ជ្រាបចូល​ក្នុង​អាហារ។ នេះមានន័យ​ថា វាបង្កើន​បរិមាណ​អាលុយមីញ៉ូម​ក្នុង​អាហារ។

ក្នុង​ករណី​ខាងលើនេះ មាន​ការសិក្សា​ជាច្រើន បង្ហាញ​ថា ការប្រើ​សន្លឹកអាលុយមីញ៉ូម​ញឹកញាប់ ក្នុង​ការ​ចម្អិនអាហារ អាច​បង្ក​គ្រោះថា្នក់​ដល់​សុខភាព។ ប៉ុន្ដែ​ពុំទាន់​មាន​ភស្ដុតាង​រឹងមាំ បញ្ជាក់​ថា វាបង្ក​ឲ្យ​កើត​ជំងឺណាមួយ​នោះទេ។

៣. ស្រូបយក​សារធាតុ​អាលុយមីញ៉ូម​ច្រើនពេក

បរិមាណ​អាលុយមីញ៉ូម ក្នុង​អាហារ ដែល​យើងញ៉ាំ​រាល់ថ្ងៃ ត្រូវចាត់ទុក​ថា សុវត្ថិភាព។ នេះដោយសារ​រាងកាយ​យើង​អាច​បំបែក​បរិមាណ​សារធាតុ​អាលុយមីញ៉ូម ដែល​យើង​ញ៉ាំ។ ប៉ុន្ដែ​របបអាហារ​មាន​សារធាតុ​អាលុយមីញ៉ូម (Dietary Aluminum) ជាកត្ដាមួយ​ក្នុង​ការ​បង្កជំងឺ​ភ្លេចភ្លាំង Alzheimer។ អ្នកជំងឺនេះ បាត់បង់​ការចងចាំ និង​ខ្សោយមុខងារ​ខួរក្បាល ហើយ​ក្នុង​ខួរក្បាល​អ្នកជំងឺ រកឃើញ​មាន​សមាសធាតុ​អាលុយមីញ៉ូម​យ៉ាងច្រើន។ ក្រៅពី​ជំងឺភ្លេចភ្លាំង ការសិក្សា​ជាច្រើន បង្ហាញ​ថា របបអាហារ​មាន​ផ្ទុកសារធាតុ​អាលុយមីញ៉ូម ក៏អាច​បណ្ដាល​ឲ្យ​កើតជំងឺ​រលាកពោះវៀន (IBD)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T