ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ អ្នកនាង កែវ ពេជ្រពិសី ដែលជាតារាសម្ដែងស្រីដ៏ល្បីល្បាញ ក្នុងចង្កោមសិល្បៈ បានបាត់មុខមាត់ពី ខ្សែភាពយន្ត និងឆាកទូរទស្សន៍នានាឈឹងតែម្ដង ធ្វើឲ្យហ្វេនៗនឹករម្លឹកយ៉ាងខ្លាំង។
ដោយឡែក ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ កែវ ពេជ្រពិសី បង្កភាពភ្ញាក់ផ្អើលសារជាថ្មី តាមរយៈរូបភាពជាច្រើនសន្លឹក បង្កប់ដោយទឹកមុខសោកសៅ សោកស្ដាយចំពោះការលាចាកលោករបស់អ្នកម្ដាយជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់មកវិញនោះឡើយ។
ជាពិសេស តាមរយៈកម្រងរូបថតទាំងនោះ កែវ ពេជ្រពិសី បានសម្រក់ទឹកភ្នែកមិនឈប់ បង្ហាញពីអារម្មណ៍ក្ដុកក្ដួលបំផុត ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ចូលរួមសោកស្ដាយជំនួស និងព្រួយបារម្ភដល់សុខទុក្ខនាងគ្រប់គ្នា។
គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់ កែវ ពេជ្រពិសី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៣ ខែតុលា មកម្លេះ ដែលពិធីបុណ្យ៧ថ្ងៃ នឹងប្រារព្ធឡើងនៅថ្ងៃនេះ ផ្ទាល់តែម្ដង ជាពិសេស តារាស្រីរូបនេះ ក៏បានអំពាវនាវ គោរពអញ្ជើញមិត្តជិតឆ្ងាយ និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អាននាង មកចូលរួមពិធីបុណ្យ ដោយក្ដីគោរពផងដែរ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]