ពីស្ត្រីមេផ្ទះ ក្លាយជាសហគ្រិនឆ្នើមទី១ ដែលគណកម្មការវាយតំលៃផ្តល់ពិន្ទុជូនក្នុងចំណោមសហគ្រិន១១នាក់ពីកម្មវិធី CEO AWARD 2019 របស់ CEO Master Club

//s6.kh1.co/57/57d0a1e8b8ede8534fc4fc77712d15edc5827ee9.jpg
សង្គម

 ២៨-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អបអរសារទរ លោកស្រី លាង ធារ៉ា អគ្គនាយិការ ក្រុមហ៊ុន ធារ៉ា លាង ឯ.ក របស់ផលិតផលគ្រឿងសំអាងម៉ាកយីហោខ្មែរ T&L Natural ក្នុងឱកាសដែលលោកស្រីទទួលពានសហគ្រិនឆ្នើមទី១ ដែលគណកម្មាការវាយតំលៃផ្តល់ពិន្ទុជូនក្នុងចំណោមសហគ្រិន១១នាក់ក្នុងម្មវិធី CEO AWARD 2019 របស់ CEO Master Club ដែលប្រព្រិត្តទៅកាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅហូតែល សុខា ភ្នំពេញ ក្រោមអធិបតីភាព ឯ.ឧ បណ្ឌិត ហ៊ុន ម៉ាណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលមានម្ចាស់អាជីវកម្មកម្ពុជាចំនួនប្រមាណជាង ១០០០នាក់ ដែលត្រូវបានរៀបចំដោយ CEO Master Club កាលថ្ងៃទី២៦ តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីគណៈអធិបតីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងម៉ុងរិទ្ធីគ្រុប ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលប័ត្រកម្ពុជា និងលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូ ។

ផលិតផលគ្រឿងសំអាងម៉ាកយិហោខ្មែរ T&L Natural
ផលិតផលគ្រឿងសំអាងម៉ាកយិហោខ្មែរ T&L Natural

នៅក្នុងព្រឹត្ថិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលមានការចូលរួមពីម្ចាស់អាជីវកម្មក្នុងស្រុកប្រមាណ១០០០នាក់ លោកស្រី  លាង  ធារ៉ា  អគ្គនាយិការ  ក្រុមហ៊ុន  ធារ៉ា  លាង  ឯ.ក ត្រូវបានកម្មវិធីទាំងមូលសម្រេចប្រគល់ពានរង្វាន់ជាសហគ្រិនស្រ្តីឆ្នើមលេខ១ប្រចាំឆ្នាំ CEO AWARD 2019 បន្ទាប់ពីបានវាយតម្លៃថា ក្រុមហ៊ុនសាប៊ូ T&L Natural បានជួយជ្រោមជ្រែងអោយស្ត្រីមេផ្ទះខ្មែរភាគច្រើន ទទួលបានឱកាសការងារ និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ផលិតផលសាប៊ូតាមអនឡាញ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ។

លោកស្រីលាងធារ៉ា បានលើកឡើងថា៖

“ការទទួលបាននូវពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមនាពេលនេះ គឺមិនមែនកើតចេញពីការខិតខំរបស់ក្រុមហ៊ុនT&L តែម្នាក់ឯងនោះទេ ជ័យលាភីនាថ្ងៃនេះ គឺបានមកពីការខិតខំទាំងអស់គ្នាពីតំណាងចែកចាយគ្រួសារសាប៊ូ T&L Natural ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលក់រហូត សាប៊ូខ្មែរមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន រហូតឈានមកទទួលបាននូវពានរង្វាន់ឆ្នើមលេខ១ប្រចាំឆ្នាំ CEO AWARD 2019 របស់ CEO Master Club” ។

លោកស្រីបន្តថា៖

ជាការថ្លែងអំណរគុណ ក្រុមហ៊ុន T&L Natural សន្យា នឹងនាំមកនូវផលិតផលល្អៗ និងកាន់តែមានគុណភាពខ្ពស់បន្ថែម មកចែកចាយលក់ក្នុងទីផ្សារកម្ពុជា ដើម្បីបំរើសេចក្តីត្រូវការរបស់អតិថិជនក្នុងស្រុក និងដើម្បីជួយលើកស្ទួយដល់ស្ត្រីកម្ពុជា អោយមានការងារធ្វើបន្ថែម ដើម្បីបង្កើនចំណូលក្នុងគ្រួសារអោយកាន់តែច្រើន។ 

កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club

មានវត្តមាននៅក្នុងពិធីនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ ថា ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

ឯកឧត្តមបានឲ្យដឹងថា៖ 

“ជាការពិតប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលមានការរីកចម្រើនខ្លាំង ផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះ សម្បូរ ដោយសហគ្រិនមានសមត្ថភាពពូកែ អាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេ ជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពី គ្រប់ទិសទីនៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ”។

ឯកឧត្តមបានគូសបញ្ជាក់ថា៖

«ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗ លើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា»។

កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club

លោក អោម សេង បូរ៉ា ស្ថាបនិករបស់ CEO Master Club និងវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា៖ 

បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅក្នុងស្រុកឲ្យមានភាពរឹងមាំ។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានជ័យលាភីនេះ មានម្ចាស់អាជីវកម្មចំនួន ៦៦ រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០ រូប ទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង ១១ រូប ទៀត ទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕

កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
កម្មវិធី CEO AWARD 2019 របស់ CEO Master Club
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T