មិនធម្មតា មកស្គាល់ប្រវត្តិគូដណ្តឹង ពេជ្រ សូលីកា ជាអ្នកច្នៃម៉ូតសង្ហាមានស្នាដៃនៅបរទេស ហើយមានរោងចក្រផ្ទាល់ខ្លួនទៀត...!

//s4.kh1.co/0c/0cd9e121f202f748d1a7371ccd70433c760e3b55.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយកាលពីម្សិលមិញនេះ ដៃគូចម្រៀងដ៏ស័ក្តិសមរបស់ លោក នីកូ គឺតារាចម្រៀងស្រីញញឹមស្រស់ ពេជ្រ សូលីកា បានចូលរោងភ្ជាប់ពាក្យ ជាមួយនឹងគូដណ្តឹងវ័យក្មេងរូបសង្ហា ដែលធ្វើឲ្យប្រិយមិត្តគាំទ្ររំភើបចិត្តជំនួស​មិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលលើសពីនេះទៅទៀតនោះ គ្រាន់តែដំណឹងភ្ជាប់ពាក្យនេះប្រកាសចេញភ្លាម បានធ្វើឲ្យមហាជនជាច្រើន មានការរំជើបរំជួលជាខ្លាំង ហើយគ្រប់គ្នាក៏កាន់តែចង់ដឹង ចង់ស្គាល់ពីម្ចាស់បេះដូងរបស់កញ្ញា ពេជ្រ សូលីកា ឲ្យកាន់តែស៊ីជម្រៅជាងនេះផងដែរ។

ពេជ្រ សូលីកា និង គូដណ្តឹង
ពេជ្រ សូលីកា និង គូដណ្តឹង

ជាក់ស្តែង តាមរយៈការបង្ហោះរបស់ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា NadechYaya Cambodia FC ក៏បានទម្លាយពីប្រវត្តិសង្ខេបខ្លះៗ អំពីគូដណ្តឹងរូបសង្ហា របស់កញ្ញា ពេជ្រ សូលីកា ដែលធ្វើឲ្យអ្នកគាំទ្រអានហើយ មិនច្រណែនមិនបានតែម្តង។

កុំឲ្យខាតពេលយូរ មកដឹងប្រវត្តិអ្នកកម្លោះរូបសង្ហារូបទាំងអស់គ្នា៖

«គូដណ្តឹងរបស់ ពេជ្រ សូលីកា មានឈ្មោះថា គឹមហាន អាយុ២៦ ឆ្នាំ ជាជនជាតិខ្មែរ​

-មិនត្រឹមតែសង្ហាទេ

-មិនត្រឹមតែមានទេ

-ហើយក៏មិនត្រឹមតែជា គូដណ្ដឹងរបស់តារាចម្រៀងដែលមានប្រជាប្រិយភាពនៅ ស្រុកខ្មែរទេ តែលោកគឺជា designer សំម្លៀកបំពាក់នៅអូស្រ្ដាលី ហេីយសំខាន់ទៀតជា អ្នកច្នៃម៉ូតវ័យក្មេងដែលធ្លាប់បានបង្ហាញស្នាដៃក្នុង កម្មវិធី MBFWA (Mercedes-Benz Fashion Week Australia ) ក្នុងឆ្នាំ២០១៣ ,២០១៥,២០១៦ ទៀតផង។

ហេីយក្នុងឆ្នាំ2014 គាត់បានបេីករោងចក្រខោអាវនៅខ្មែរ ដែលមាន បុគ្គលិក ១៥នាក់។ គាត់រស់នៅអូស្រ្ដាលីតាំងតែពីកំណេីត ព្រោះឪពុកគាត់បានរត់ពីស្រុកខ្មែរទៅអូស្រ្ដាលីនៅជំនាន់ខ្មែរក្រហម ម៉ាក់ប៉ាគាត់ចង់អោយរៀនពេទ្យ តែគាត់ចង់ក្លាយជាអ្នកផលិតខោអាវ រឺអ្នកចំរៀង រឺអ្នកផលិតតន្រ្ដីហេីយដេរខោអាវតាំងពីអាយុ១៤ ឆ្នាំ។

ហើយឥឡូវមិនបានជាអ្នកចម្រៀង តែបានក្លាយជាគូរដណ្ដឹងអ្នកចម្រៀង នេះហេីយរឿងនៅពីខាងក្រោយខ្នងគូដណ្ដឹងរបស់ ពេជ្រ សូលីកា ដែលអ្នកទាំងអស់គ្នាមិនដឹង គាត់គឺ គឹម ហាន»។

តាមរយៈការអានត្រួសៗពីប្រវត្តិរូបសង្ខេបរបស់គូដណ្តឹងរបស់តារាស្រីរូបនេះហើយ បានឲ្យដឹងថា លោកគឺជាមនុស្សដែលមានសមត្ថភាពម្នាក់ ពីព្រោះអាចនិយាយបានថាជារឿងកម្រណាស់ ដែលកូនខ្មែរដែលមានឱកាសបានបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងកម្មវិធី Fashion ធំៗនៅ​ឯក្រៅស្រុកបែបនេះ។

អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាធ្វើការជូនពរដល់គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូនេះ ឲ្យស្រលាញ់់គ្នាបានយូរអង្វែងផងដែរ៕

ប្រភពពី៖ NadechYaya Cambodia FC

លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
លោក គឹម ហាន គូដណ្តឹងរបស់ ពេជ្រ សូលីកា
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ស្នាដៃមួយចំនួនរបស់ លោក គឹម ហាន
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង
ពេជ្រ សូលីកា និងគូដណ្តឹង

ប្រភពពី៖ NadechYaya Cambodia FC

ពេជ្រ សូលីកា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T