ចង់ដឹងថា កើតជំងឺលើសឈាម ឬអត់ មុនវាស់ឈាម កុំធ្វើរឿងទាំងនេះ!

//s5.kh1.co/43/43ec66f52f173ab1938b66fd30c49f269469d7a7.jpg
នារី

 ២៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ជំងឺ​លើស​សម្ពាធ​ឈាម ឬ​លើស​ឈាម ជា​ជំងឺ​​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​សរសៃឈាម​ឡើង​ខ្ពស់រហូត ដោយ​មិន​ទាក់​ទង​ជាមួយ​អ្វី​យើង​ញ៉ាំ ឬ​​សកម្មភាព​យើង​បាន​ធ្វើ​នោះ​ទេ យ៉ាង​ណា​កត្តា​​រស់​នៅ​ប្រចាំ​​ថ្ងៃ របបអាហារ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនក៏ ជា​មូលហេតុ​ធំ​ៗ​នាំ​ឲ្យ​កើត​ជំងឺ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ក្បូន​ពេទ្យ កាលណា​កម្រេិត​ឈាម​ឡើងខាងលើ​ ធំជាង១៤០ មិល្លីម៉ែត្រ​បារត ឬស្មើ និងកម្រិត​ឈាមខាងក្រោមធំជាង ឬ ស្មើ៩០ មិល្លីម៉ែត្រ​បារត (១៤០/៩០ មិល្លីម៉ែត្រ​បារត) ពេលវាស់ មាន​ន័យ​ថា​លើសសម្ពាធ​ឈាម​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ពី​សម្ពាធ​ឈាម តើ​យើង​មាន​ជំងឺ​លើស​ឈាម​ពិត​មែន​ឬ​យ៉ាង​ណា?

ដើម្បី​ទទួល​បាន​លទ្ធផល​ជាក់ច្បាស់ មុន​វាស់​សម្ពាធ​ឈាម យើង​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖

– ត្រូវ​ធ្វើ​វាស់សម្ពាធឈាមពេល​ព្រឹក​ព្រលឹម មិន​ទាន់​ញ៉ាំ​អី
– មុនពេលវាស់ឈាម ត្រូវសម្រាកយ៉ាងហោចណាស់​៥នាទី
– គេង​ឲ្យ​បាន​គ្រប់​គ្រាន់
– មិន​ត្រូវ​ផឹក​កាហ្វេ​នោះ​ទេ
– មុន​វាស់សម្ពាធឈាម​ ត្រូវ​សម្រាក តាំងអារម្មណ៍ឲ្យល្អ មិន​មាន​ការតានតឹង មិនភ័យ​ខ្លាច​ពេល​​ជួប​ជាមួយ​គ្រូពេទ្យ និង​មិន​​ត្រូវ​​ធ្វើ​​សកម្មភាព​​អ្វី​​ទាំង​​អស់។

ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ខាង​លើ​នេះ ដោយសារ​តែ​​សម្ពាធ​ឈាម​មនុស្ស​គ្រប់​រូប​អាច​ឡើង​ខ្ពស់​ខុស​ធម្មតា ទោះ​ជា​គ្មាន​ជំងឺ​លើស​ឈាម​ក៏​ដោយ។ កត្តា​ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ មាន​ដូច​ជាអារម្មណ៍​ត្រេក​អរ ភិតភ័យ ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ (រត់ ជិះកង់ ឡើង​ជណ្តើរ…) គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​កាហ្វេ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (Singapore Medical Center)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T