មិនដែលដែលសោះថា និយាយដើមគេ ក៏មានប្រយោជន៍ដែរ មានអ្វីខ្លះទៅ?

//s6.kh1.co/8b/8baf324f199edcc066728bdfeb6ee116f7ae27f2.jpg
យល់ដឹង

 ២៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

មិនមែនជារឿងចម្លែកនោះទេ បើនិយាយពីរឿងនិយាយដើមគ្នា សម្រាប់សង្គមបច្ចុប្បន្ន ព្រោះថា មិនថាប្រុស ឬស្រី តែងតែជួបជុំម្តង មានរឿងពិភាក្សាគ្នា ដែលជួនកាល ក៏និយាយរឿងបែបល្អ និងជួនកាលទៀត ក៏និយាយដើមបែបអាក្រក់ ពីអ្នកណាម្នាក់ក៏មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែតើអ្នកដឹងទេថា ការនិយាយដើមគ្នា ក៏ជះផលប្រយោជន៍បន្តិចបន្តួចផងដែរ ដែលអ្នកមិនដែលដឹងពីមុនមក។

ចុះចង់ដឹងថា មានអ្វីខ្លះ តាមដាននូវខាងក្រោមទាំងអស់គ្នា៖

១) ជាការសហការគ្នាបានល្អ៖ បើយោងតាមការសិក្សាពីសាកលវិទ្យាល័យ Stanford បានឲ្យដឹងថា នៅពេលមនុស្សម្នាក់ យករឿងរបស់មនុស្សម្នាក់ទៀត នៅក្នុងសាលា ជាមួយនឹងអាកប្បកិរិយាដែលខ្ចិល ឬមិនព្រមសហការ មកនិយាយដើមតៗគ្នា យូរៗ ម្នាក់នោះ នឹងអាចផ្លាស់ប្តូរ ទង្វើ និងប្រែខ្លួន មកជា ការសហការជាមួយនឹងការងារក្រុមឡើងវិញ​ ព្រោះគេក៏មើលឃើញនូវកំហុសរបស់គេកន្លងមក។ យ៉ាងណាមិញ នេះក៏ជារឿងពិតមួយដែរ ជូនកាល ប្រសិនបើម្នាក់នោះ មិនមានគេនិយាយដើម ពីទង្វើអាក្រក់ រូបគេ ប្រាកដជាមិនដឹងខ្លួននោះឡើយថា រូបគេ មានចរិត ឬកាយវិការបែបណា នៅក្នុងសាលា។

២) កាត់បន្ថយអារម្មណ៍ស្រ្តេស៖ អាចនិយាយបានថា ជារឿងកំប្លែងមួយដែរ ហើយក៏ជារឿងពិតមួយដែរ គឺការនិយាយដើមគេ ក៏ជួយរំសាយអារម្មណ៍តានតឹងរបស់ខ្លួនផងដែរ ដោយបានចែកចាយសម្តីដែលខំលាក់ទុក ប្រាប់ទៅអ្នកណាផ្សេងទៀត។

៣) ព្យាយាមស្វែងរកការពិត៖ ប្រភេទមនុស្សដែលចូលចិត្ត និយាយដើមគេ ក៏ជាប្រភេទមនុស្សមាន ការគិត និង ការស្តាប់បានយ៉ាងល្អ ពីមនុស្សមួយទៀតផងដែរ មុនគេយករឿងនោះ មកនិយាយត។ អ្វីដែលសំខាន់ ពួកគេ ក៏ជាប្រភេទមនុស្ស ដែលមានការស្វែងរក ពីរឿងរ៉ាវ និងស្រាវជ្រាវ ពីដំណើរដើមទង បានយ៉ាងច្បាស់ទៀតផង។ ប៉ុន្តែក៏មានមួយចំនួនតូចផងដែរ ដែលពួកគេ បានពន្លើសរឿងផងដែរ។

៤) កែប្រែខ្លួន៖ វាក៏ដូចជាចំណុចទី១ផងដែរ ដែលនៅពេលដែល បានលឺ អ្នកណាម្នាក់ ដែលនិយាយដើម គឺភាគច្រើន ម្នាក់នោះ ព្យាយាមកែប្រែខ្លួន និងដុះខាត់នូវចំណុចខ្វះខាតទាំងអស់នេះ បន្តិចម្តងៗ ដោយមិនឲ្យអ្នកណាម្នាក់បានដឹងនោះទេ។ ដូច្នេះវាក៏ជារឿងប្រសើរផងដែរ ដែលពេលបានដឹងរឿងដែលគេនិយាយដើម ហើយយកទៅកែប្រែបែបនេះ។ 

យ៉ាងណាមិញ ទោះបីជា ការនិយាយដើមគ្នាពីមួយទៅមួយ មានចំណុចល្អក៏ដោយ តែក៏វាជាអាកប្បកិរិយាមិនសមប្រកប សម្រាប់អ្នកគួរតែធ្វើដែរ ជួនកាលសម្តីរបស់អ្នក ក៏មិនប្រាកដត្រូវ១០០ភាគរយ ពេលនិយាយដើមពីគេ៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T