ភ្នំពេញ៖ កាលពីយប់មិញ គណនីហ្វេសប៊ុកផ្លូវការរបស់សិល្បករ សិល្បការិនីជាច្រើនដួងបានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំងមែនទែន
ជាមួយនឹងទិដ្ឋភាពពិធីមង្គលការរបស់តារាចម្រៀងស្រីអ្នកនាង
សុន ស្រីពេជ្រ ។
ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា ភ្ញៀវកិត្តិយសភាគច្រើន សុទ្ធតែជាតារាចម្រៀង
តារាសម្ដែង និងជាតារាកំប្លែង បានបង្អួតសម្រស់ដាក់គ្នាក្នុងរាត្រី អាពាហ៍ពិពាហ៍នោះ ធ្វើឲ្យកម្មវិធីនេះរឹតតែចាប់អារម្មណ៍ និងសប្បាយរីករាយថែមមួយកម្រិតទៀត។
គួរឲ្យដឹងផងដែរថា អ្នកនាង សុន ស្រីពេជ្រ និងស្វាមី
បានធ្វើការ ស្វែងយល់ចិត្តគ្នាមិនតិចឆ្នាំនោះទេ
ទម្រាំតែអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការបែបនេះ៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖



















