ឃើញពស់ថ្លាន់មួយក្បាល ខំស្រែកហៅគ្នាឲ្យជួយចាប់ ស្រាប់តែពស់រឹត.កប៊ិះនឹងដាច់ខ្យល់ស្លាប់ (មានវីដេអូ)

//s6.kh1.co/8a/8a46fa0827b2ffaabc7e866fe7f18e9de0f57688.jpg
សង្គម

 ២៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ បុរសវ័យចំណាស់ម្នាក់ ប៊ិះនឹងដាច់ខ្យល់ស្លាប់ដោយសារពស់ថ្លាន់មួយក្បាលរឹត.ក ក្រោយពីព្យាយាមចាប់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសចំណាស់រូបនោះមានឈ្មោះថា Bhuvachandran Nair អាយុ៥៨ឆ្នាំ មានមុខរបរជាកម្មករសំណង់។ កាលពីថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ គាត់ត្រូវបានគេជួលឲ្យទៅបោសសម្អាតសំរាមជុំវិញភូមិមួយក្នុងរដ្ឋ Kerala

ខណៈពេលកំពុងបោសសម្អាត គាត់បានប្រទះឃើញពស់ថ្លាន់មួយក្បាល ក៏ស្រែកហៅអ្នកធ្វើការជាមួយគ្នាឲ្យជួយចាប់។ ប៉ុន្ដែនៅពេលដែលគាត់ព្យាយាមចាប់ពស់ថ្លាន់នោះចូលទៅក្នុងបាវ ស្រាប់តែវាត្បុរក្បាលឡើងទៅរឹតជុំវិញក.របស់គាត់ស្ទើរតែដាច់ខ្យល់។ មានបុរសពីរនាក់បានចូលទៅព្យាយាមចាប់ទាញពស់ថ្លាន់នោះចេញ ទើបមិនបណ្ដាលឲ្យគាត់មានគ្រោះថ្នាក់ដល់ជីវិត។

យ៉ាងណាមិញ ក្រោយពីកើតហេតុរួចមក ពស់ថ្លាន់មួយក្បាលនោះត្រូវបានបុរសទាំងបីចាប់ដាក់ចូលទៅក្នុងបាវ រួចប្រគល់ទៅប៉ូលិស ដែលនឹងត្រូវប្រលែងចូលទៅក្នុងព្រៃវិញ។ ចំណែកបុរសដែលពស់ថ្លាន់រឹត.ក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ.កផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T