Manchester United ចង់ឆ្មក់យកកីឡាករឆ្នើម១រូបពី Real Madrid នៅដើមឆ្នាំក្រោយ

//s4.kh1.co/0b/0b392a8b4dd9e9d990a8d301c43b75174c80f0e3.jpg
កីទ្បា

 ២៣-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម ​Manchester United ត្រូវបានគេរាយការណ៍ថាបានខិតជិតក្នុងការផ្ទេរយកខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញកីឡាករ​ Isco ពី Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ ​Isco មិនសូវមានឱកាសបានបង្ហាញខ្លួនអោយ Real Madrid នោះទេដោយក្នុងរដូវកាលថ្មីនេះរូបគេចូលប្រកួតបានតែ២ដងប៉ុណ្ណោះ។

  កីឡាករ​ Isco
  កីឡាករ​ Isco

ក្លិប Manchester United នៅតែចិញ្ចឹមចិត្តចង់បាន Isco បើទោះបីជាពួកគេធ្លាប់បរាជ័យក្នុងការផ្ទេរយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះម្ដងរួចទៅហើយកាលពីរដូវកាលមុន។

យោងតាមគេហទំព័រ AS បានអោយដឹងថាក្លិប Real Madrid បានត្រៀមដាក់លក់ Isco នៅខែមករាខាងមុខនេះ ដែលបច្ចុប្បន្នតម្លៃខ្លួនរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះ មានតម្លៃប្រមាណ៥៨លានផោន (ឬប្រហែល ៧៤លានដុល្លារអាមេរិក)។

តាមរយៈព័ត៌មាននេះអាចជាដំណឹងល្អសម្រាប់ក្រុម Manchester United ក្នុងការដាក់សំណើទៅកាន់ Real Madrid ក្នុងការចរចាយក Isco សាជាថ្មីម្ដងទៀត។ យ៉ាងណាមិញខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះក៏ជាគោលដៅរបស់ក្លិបធំៗជាច្រើនទៀតនៅ Premier league ផងដែររួមមានក្លិបកាំភ្លើងធំ Arsenal, Manchester City និង Tottenham Hotspurs ជាដើម។

  កីឡាករ​ Isco
  កីឡាករ​ Isco

គួររម្លឹកផងដែរថា Isco បានចាកចេញពីក្លិប Malaga CF មកចូលរួមជាមួយនឹងក្លិប Real Madrid កាលពីឆ្នាំ២០១៣ជាមួយនឹងតម្លៃ៣០លានអឺរ៉ូ (ឬប្រហែល ៣៣លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបានចំនួន៤៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៥២ដងក្នុងការបង្ហាញខ្លួនចំនួន២៨១ប្រកួត៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T