Real Madrid ត្រៀមបញ្ចេញខ្សែបម្រើឆ្នើម២រូបនៅខែមករាខាងមុខនេះដើម្បីទុកកន្លែងអោយ Eriksen

//s6.kh1.co/59/59eb81787ee9f45458d6b792128533f5e09b4a9b.jpg
កីទ្បា

 ២៣-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាមគេហទំព័រ​ AS បានអោយដឹងថាក្លិប Real Madrid ត្រៀមលក់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Isco និងកីឡាករ Mariano Diaz នៅខែមករាខាងមុខនេះដើម្បីទុកកន្លែងចន្លោះសម្រាប់កីឡាករ Christian Eriksen។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Isco
  កីឡាករ Isco

ក្លិប Real Madrid គឺជាក្លិបមួយក្នុងចំណោមក្លិបផ្សេងៗទៀតដែលចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកកីឡាករ Christian Eriksen ពីក្រុម Tottenham Hotspurs ដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ២០២០ខាងមុខ។

យោងតាមប្រភពដដែលបានអោយដឹងថាក្លិប Real Madrid អាចផ្ទេរយក Eriksen មកបានលុះត្រាណាតែពួកគេអាចលក់ Isco និង Mariano Diaz អោយបានដាច់ស្រេចសិន។

  កីឡាករ Mariano Diaz 
  កីឡាករ Mariano Diaz 

គួរបញ្ជាក់ផងដែរថាកីឡាករ Mariano Diaz បង្ហាញខ្លួនបានតែ១ដងគត់ក្នុងរដូវកាលនេះដែលរូបគេហាក់មិនស្ថិតក្នុងគម្រោងរបស់លោក​​ Zidane នោះទេដោយ Real Madrid ត្រៀមដាក់លក់កីឡាកររូបនេះក្នុងតម្លៃ២០លានអឺរ៉ូ (ឬប្រហែល២២លានដុល្លារអាមេរិក) ចំណែកឯ Isco ក៏អាចនឹងត្រូវលក់ចេញផងដែរដោយបច្ចុប្បន្នតម្លៃខ្លួនរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះមានតម្លៃប្រមាណ៥៨លានអឺរ៉ូ (ឬប្រហែល៧៤លានដុល្លារអាមេរិក)៕

ប្រភព៖ Beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T