អបអរសាទរ! ចន សុទីម៉ា ត្រៀមខ្លួនតំណាងកម្ពុជា ទៅប្រកួតប្រជែងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Tourism International ២០១៩

//s5.kh1.co/70/708dda380c26cd2239605b568536a845790d0663.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបរួចមកហើយពី កញ្ញា ចន សុទីម៉ា ដែលជាម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី បវរកញ្ញាចក្រវាល កម្ពុជា ឆ្នាំ២០១៩ ប្រកបដោយរូបសម្បត្តិស្រស់សោភា និងកម្ពស់ខ្ពស់ស្រឡះ ស៊ីដាច់គេតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយពីបញ្ចប់ជាមួយការប្រកួតប្រជែង Miss Universe ប្រចាំឆ្នាំ២០១៩ រួចមក សុទីម៉ា បានសាងភាពល្បីល្បាញ បានមិនចេះតិច និងទទួលបានការងារជាច្រើនទៀតផង។ ជាពិសេស ដោយសារតែមានទម្រង់មុខ ស្រស់ប្រិមប្រិយតាមបែបធម្មជាតិផងនោះ សុទីម៉ា ត្រូវប៉ាន់ជាមួយការងារ ថតសម្អាងការ មិនចេះដាច់នោះទេ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីកម្ពស់ខ្ពស់រូបនេះ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋានភ្នំពេញ ដើម្បីទៅចូលរួមប្រកួតប្រជែង តំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធីអន្តរជាតិមួយ ឈ្មោះថា «Miss Tourism International 2019» ដែលវគ្គផ្ដាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះហើយ។

ដោយឡែក នេះជាឱកាសដ៏ល្អបំផុតដែល ចន សុទីម៉ា អាចបង្ហាញពីវប្បធម៌អស្ចារ្យ និងសម្រស់តាមបែបនារីខ្មែរ ឲ្យជាតិសាសន៍ដទៃ បានស្គាល់កាន់តែច្បាស់ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ចន សុទីម៉ា
កញ្ញា ចន សុទីម៉ា
កញ្ញា ចន សុទីម៉ា
កញ្ញា ចន សុទីម៉ា
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
កញ្ញា ចន សុទីម៉ា ត្រៀមទៅប្រកួតប្រជែង
ចន សុទីម៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T