ក្លិប Crystal Palace ចាប់អារម្មណ៍ចង់បានកីឡាកររបស់ Chelsea រូបនេះនៅដើមឆ្នាំក្រោយ

//s4.kh1.co/3c/3cae8a1dc26f087f1ec3331c57dd2a3b5bcc103b.jpg
កីទ្បា

 ២២-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Crystal Palace ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ចង់បានកីឡាករ Olivier Giroud ពីក្លិបតោខៀវ Chelsea នៅខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាត់ការទូទៅរបស់ក្លិប Crystal Palace លោក Roy Hodgson ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លិប Chelsea រូបនេះសក្ដិសមជាបេក្ខភាពដែលអាចមកដោះស្រាយបញ្ហាតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោកបាន។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

កីឡាករ Olivier Giroud  មិនមានឱកាសបានបង្ហាញខ្លួនអោយក្រុមតោខៀវ Chelsea នោះទេចាប់តាំងពីខែសីហាមកម៉្លេះដោយកីឡាករវ័យ៣៣ឆ្នាំរូបនេះក៏បាននិយាយជាមួយនឹងលោក Frank Lampard ផងដែរអំពីការចាកចេញពីក្លិបនៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខ។

យោងតាមកាសែត Dailymail បានអោយដឹងថាក្លិប Inter Milan ក៏បានដាក់សំណើមកកាន់​ Chelsea ក្នុងការចចារយកកីឡាករ Giroud ផងដែរនៅខែមករាខាងមុខនេះក្នុងលក្ខខណ្ឌខ្ចីជើង។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

គួររម្លឹកផងដែរថាកីឡាករ Olivier Giroud បានចាកចេញពី Arsenal មកចូលរួមជាមួយនឹង Chelsea កាលពីឆ្នាំ២០១៨ក្នុងតម្លៃ១៨លានផោន (ឬប្រហែល២៣លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន៦៨ប្រកួតស៊ុតបញ្ចូលទីបាន៣៩គ្រាប់នឹងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៣ដង៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T