ទៅលេងសមុទ្រ ចាំបាច់ស្លៀកប៊ីគីនី? ស្លៀកពាក់តាមYaya ស្អាតយកទៅណាអស់ ហើយថ្លៃថ្នូរទៀត

//s4.kh1.co/35/351811b926ab311eec3f2d69d94c5694a21fc95b.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជាការពិត នៅប្រទេសថៃ ក៏មានលក្ខណៈក្តៅគួរសមដែរ ដូច្នេះរាល់ពេលទំនេរ មនុស្សភាគច្រើន តែងតែទៅលេងមាត់សមុទ្រ ដើម្បីស្រូបយកអាកាសធាតុបរិសុទ្ធ និងស្រស់ស្រាយ ក្រោយហត់នឿយជាមួយនឹងការងារអស់មួយរយៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ បើនិយាយទៅកាន់តារាៗ ឲ្យតែបានទៅលេងមាត់សមុទ្រ ដឹងតែបញ្ចេញសាច់ខ្ចី និងគល់ភ្លៅសដូចពងមាន់បក បង្អួតភ្នែកគ្រប់គ្នាហើយ ជាមួយនឹងឈុតប៊ីគីនី ស៊ិចស៊ី ស៊ីអារម្មណ៍ ចម្រុះពណ៌របស់ពួកគេ។

ប៉ុន្តែជារឿងចម្លែក សម្រាប់តារាសម្តែងស្រី Yaya ដោយគេសង្កេតឃើញថា រាល់ពេលនាង ដើរលេងមាត់សមុទ្រម្តងៗ តារាស្រីរូបនេះ ចូលចិត្តលេងខ្លួនធម្មតាៗ ជាមួយនឹង អាវពណ៌សៗ ដើម្បីឲ្យឆ្លុះនឹងទេសភាពមាត់សមុទ្រ ហើយមិនសូវបញ្ចេញសាច់ ឬដើមទ្រូងជ្រុលហួសហេតុនោះទេ។

យ៉ាងណាមិញ ការតែងខ្លួន របស់Yaya បែបនេះ ក៏បានធ្វើឲ្យគ្រប់គ្នាសរសើរ ដែលលេងខ្លួនសម ស្អាត ហើយថ្លៃថ្នូរទៀតសម្រាប់នាង ជាតារាល្បីមួយរូប នៅក្នុងប្រទេសថៃ។ ចំណែកឯប្រិយមិត្ត ក៏អាចយកគំរូតាមនាងបានផងដែរ ពេលទៅលេងសមុទ្រ លើកក្រោយ៕

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T