កុំចេះតែហ៊ាន! ស្ត្រីម្នាក់ត្រូវគេវាយយ៉ាងចាស់ដៃ ក្រោយពីដើរចូលទៅគិតលុយថ្លៃកាហ្វេមិនតម្រង់ជួរ (មានវីដេអូ)

//s6.kh1.co/e0/e042b8886b1a9051255d078470e950506b0d9c66.jpg
សង្គម

 ២២-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីម្នាក់បានទទួលបានមេរៀនជីវិតមួយ ក្រោយពីដើរចូលទៅគិតលុយថ្លៃកាហ្វេមិនតម្រង់ជួរដូចគេដ៏ទៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងកាហ្វេមួយកន្លែង នៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ស្ត្រីអាវផ្កាឈូកបានដើរចូលទៅគិតលុយដោយមិនតម្រង់ជួរពីក្រោយស្ត្រីអាវខ្មៅ និងសម្ដែងប្ញកពារធ្វើព្រងើយ។ ភ្លាមៗនោះ ស្រាប់តែស្ត្រីអាវខ្មៅផ្ទុះកំហឹង បានបោកអីវ៉ាន់ទៅលើតុ រួចក៏ច្រានស្ត្រីអាវផ្កាឈូកមួយទំហឹង បណ្ដាលឲ្យដួលទៅលើឥដ្ឋ។ ដោយឆ្ងល់ ស្ត្រីអាវផ្កាឈូកបានសួរថា៖

«មានបញ្ហាអ្វី? »

បន្ទាប់មក ស្ត្រីអាវខ្មៅមិនតបអ្វីទាំងអស់ ក៏លើកជើងធាក់ស្ត្រីអាវផ្កាឈូកមួយជើងទៀត និងយកក្ដារឈើគប់ មុនពេលចាកចេញពីហាងកាហ្វេ។ នៅពេលដែលស្ត្រីអាវផ្កាឈូកក្រោកឡើងរើសទូរស័ព្ទរបស់នាង ស្ត្រីអាវខ្មៅមិនទាន់អស់កំហឹង ក៏បកក្រោយដើរទៅទះ និងចាប់ផ្ដួលស្ត្រីអាវផ្កាឈូកទៅលើឥដ្ឋម្ដងទៀត។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើនេះរួចមក ប៉ូលិសក៏បានចាប់ឃុំខ្លួនស្ត្រីទាំងពីរនាក់បណ្ដោះអាសន្នចំនួន១៥ថ្ងៃ ដើម្បីរង់ចាំការដោះស្រាយបន្ដតាមផ្លូវច្បាប់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T