ប្រុងប្រយ័ត្នស្រីៗ! បុរសរោគចិត្តម្នាក់ឆ្លៀតឱកាសពេលស្ងាត់ ដើរតាមហិតគូថនារីម្នាក់ (មានវីដេអូ)

//s5.kh1.co/d2/d203eca176279dd825059975ade5272800cfb506.jpg
សង្គម

 ២១-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវភាពខឹងសម្បារនិងហួសចិត្តយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពបុរសរោគចិត្តម្នាក់ ដើរតាមហិតគូថនារី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពក្នុងអគារខុនដូមួយកន្លែង ក្នុងប្រទេសចិន។

បើយោងតាមវីដេអូឃ្លីបនោះបានបង្ហាញឲ្យឃើញថា នារីម្នាក់បានដើរចូលទៅក្នុងអគារខុនដូ និងចុចប៊ូតុងជណ្ដើរយន្ដដើម្បីឡើងទៅជាន់ខាងលើ។ ខណៈពេលកំពុងឈរបែរខ្នង ស្រាប់តែបុរសម្នាក់ដែលដើរចូលពីក្រោយនាង បានស្ទុះទៅហិតគូថរបស់នាងចំនួនពីរដង។ បន្ទាប់មកទៀត បុរសនោះក៏បានទៅហិតគូថរបស់នាងម្ដងទៀត ដែលធ្វើឲ្យនាងដឹងខ្លួនថា បុរសនោះបានបំពានទៅលើរូបនាងផ្ទាល់។ ក្រោយមក បុរសនោះក៏ដើរធ្វើព្រងើយចេញពីអគារខុនដូបាត់ទៅ។

យ៉ាងណាមិញ ប៉ូលិសក៏កំពុងស៊ើបអង្កេតតាមចាប់ខ្លួនបុរសនោះ ក្រោយពីមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានស្នើសុំ។

ទន្ទឹមនឹងនេះដែរ ក៏មានមតិមួយចំនួនបាននិយាយបែបលេងសើចថា៖

«សាកស្រមៃមើលទៅ ប្រសិនបើគូថរបស់នារីម្នាក់នោះស្អុយចេញចំហាយតាមខោ បុរសនោះនឹងធ្វើយ៉ាងម៉េច?»

«បើដឹងថាបុរសនោះហិតគូថបែបនេះ ខ្ញុំនឹងផោមឲ្យហិតជាមិនខាន។»

«បុរសនោះកំពុងធ្វើការងារឲ្យប៉ូលិស តាមហិតថ្នាំញៀន៕»

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T