ក្តីស្រលាញ់ របស់អ្នកស្រលាញ់ភេទដូចគ្នា មិនបានបំផ្លាញទៅដល់អ្នកណាម្នាក់ទេ តែការស្អប់របស់អ្នក នឹងអាចបំផ្លាញដល់សង្គមជាតិទាំងមូល (មានវីដេអូ)

//s5.kh1.co/dd/dda0eea2484b0e5dab1892143291fa9f25b9356f.jpg
សង្គម

 ២៨-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

ក្តីស្រលាញ់ របស់អ្នកស្រលាញ់ភេទដូចគ្នា មិនបានបំផ្លាញទៅដល់អ្នកណាម្នាក់ទេ តែការស្អប់របស់អ្នក នឹងអាចបំផ្លាញដល់សង្គមជាតិទាំងមូល (មានវីដេអូ)

 ភ្នំពេញ​៖ នៅ​ក្នុង​ប្រទេស​​កម្ពុជា ​បើ​ទោះ​បីជា​ការ​ស្រលាញ់​ភេទ​ដូច​គ្នា មិន​ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់​ក្តី ​តែ​ក៏​នៅ​មិន​ទាន់​មាន ​ការ​ទទួល​ស្គាល់​និងទទួល​បាន​ការ ​ការ​ពារ​ដោយ​ច្បាប់​​នៅ​ឡើយនោះ​ដែរ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ​ទើបបាន​ជាញឹក​ញាប់ ​អ្នក​​​ស្រលាញ់​ភេទ​ដូចគ្នា ​តែង​តែ​ទទួល​រង​គ្រោះ ដោយ​ការ​រើស​អើង​ ​ពី​តាម​មជ្ឈដ្ឋាន​ទូទៅ​ដូចជា ពី​ក្រុមគ្រួសារបងប្អូន​ មិត្តភក្តិ កន្លែង​ធ្វើការ​ រួ​មទាំង​ឱកាសការងារ​ផ្សេង​ៗ និង​នៅ​ទីសាធារណៈជា​ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ

ដោយ​សារ​តែ​មើល​ឃើញ ​ពី​បញ្ហាអស់​ទាំង​នេះ​ហើយ ​ទើប​ជា​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ ត្រូវ​បាន​បង្កើត​ឡើង។ ​តើ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ ឬ​ក៏​ជា​ភាសា​អង់គ្លេស(​Love is Diversity)ជា​អ្វី?

សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ

ជា​រួម​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨​។ ​ហើយ​ក្រុមមួយ​​នេះ​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ​ក្រុម​អ្នក​​ស្រលាញ់​ភេទដូចគ្នា ​​នៅក្នុ​ងប្រទេស​កម្ពុជា​ ក្រោម​​ការ​គាំ​ទ្រ​ទាំង​បច្ចេក​ទេស ​និង​មូល​និធិ​ដោយ​អង្គការ​UN Women ដែល​ក្នុង​គោល​បំណង​ធំ​នោះ ​គឺ​ដើម្បី​លើក​កម្ពស់ ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បង្ហាញ​ពី​ជីវិតពិត​របស់ ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ហើយក៏​ចូល​រួម​ក្នុង ​ការជម្រុញ​ក៏​ដូចជា​ទទួល​ស្គាល់ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ​ជា​វិជ្ជ​មាន​ចំពោះ ​អ្នក​​ស្រលាញ់​ភេទ​ដូ​ចគ្នា ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ

បើ​យោង​តាម​កញ្ញា ​គុយ​ ធីតា ​ដែល​ជា​សហស្ថាបនិក​នៃ ​ក្រុម​​អ្នក​ស្រលាញ់​ភេទដូចគ្នា​មួយ​នេះ​ បានបញ្ជាក់​បន្ថែម​ផង​ដែរថា មក​ទល់​ពេល​នេះ​ក្រុមក្តី​ស្រលាញ់​គឺ​ចម្រុះ ​​មាន​សមាជិក​ស្នូល​ចំនួន​៦​នាក់​។ ទៀត​សោត​កន្លង​មក ​ក្រុម​មួយ​នេះ​ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ផង​ដែរ​ ក្នុងសកម្មភាព​ចុះ​ធ្វើ ការផ្សព្វផ្សាយ​ផ្សេង​ៗ ​នៅ​តាម​សាកល​វិទ្យាល័យ​មួយ​ចំនួន ​រួច​ទាំងមាន​ជា ​ការ​ផលិត​ជា​វី​ដេអូខ្លី​ៗ ​​ក៏​ដូចជា​កិច្ច​សម្ភាសន៍ខ្លី ​​ដែល​ទាក់​ទង​នឹង​អ្នក​​ស្រលាញ់ភេទ​ដូច​គ្នា ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ ​ក្នុង​បណ្តាញ​សង្គម។

សមាជិក​ក្នុ​ងក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នាកញ្ញា​សំ អានុត្រា
សមាជិក​ក្នុ​ងក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នាកញ្ញា​សំ អានុត្រា

សមាជិក​ម្នាក់ ​ក្នុ​ងក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នាកញ្ញា​សំ អានុត្រា បាន​លើកឡើងផង​ដែរ​ថា ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កញ្ញា ចូល​រូម​ក្នុង​ក្រុម​នេះ​ក៏​ដោយ​សារ​តែ ​ទី​មួយ​កញ្ញា​​ចង់​ពង្រឹង​ការ​យល់​ដឹង​និង​សមត្ថភាព ​បង្កើត​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង ហើយ​ចំណុច​មួយ​វិញ​ទៀត​គឺ ​កញ្ញា​ចង់​ចូលរួម​ចំណែក ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិតសង្គម ​ជាវិជ្ជមានចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នឹង​ចង់​ឃើញ​សង្គម​មួ​យ​​នេះ​ពោរពេញ​ ទៅ​ដោយ​ក្តី​ស្រលាញ់ ​ការ​គោរពគ្នាក្នុងមាន​ជា​មនុស្ស​ដូចគ្នា។

​កញ្ញា ​គុយ​ ធីតា ជា​សហស្ថាបនិក​នៃ ​ក្រុម​​អ្នក​ស្រលាញ់​ភេទដូចគ្នា  
​កញ្ញា ​គុយ​ ធីតា ជា​សហស្ថាបនិក​នៃ ​ក្រុម​​អ្នក​ស្រលាញ់​ភេទដូចគ្នា  

ចំណែកសហស្ថាបនិកនៃ ក្រុមអ្នកស្រលាញ់ភេទដូចគ្នាកញ្ញា​ធីតា​ ក៏​បាន​លើកឡើង​បន្ថែម​​ទៀត​ផង​ដែរថា បច្ចុប្បន្ន​សម្រាប់ផ្នត់គំនិត ​របស់​មហាជន​ទូទៅ​មក​កាន់ ​អ្នក​​ស្រលាញ់​ភេទ​ដូចគ្នា ​ក៏​មាន​ការ​ប្រែ​បួ្រល​ខុស​ពី​ មុន​ឆ្ងាយ​ផង​​ដែរ​បើ​ធៀប​នឹង​ កាលពី​រយៈពេល​ប្រហែល​ជា​៥​ឆ្នាំ​មុន ពីព្រោះ​ថា​ពេល​បច្ចុប្បន្ន ​ប្រជាជន​ទូ​ទៅ​មាន​ការ​យល់​ដឹង​ច្រើន ​ទាក់ទង​នឹង​រឿង​ទាំង​អស់​នេះ ហើយ​ចំពោះ​មតិ​រិះគន់​ ជេរ​ប្រទិច​ក៏​កាត់​បន្ថយ​ច្រើន​ដែរ។

ការ​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​របស់​សហស្ថាបនិក​នៃក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
ការ​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​របស់​សហស្ថាបនិក​នៃក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សកម្មភាព​ចែក​រំលែក​តា​ម​សកល​វិទ្យាល័យ
សកម្មភាព​ចែក​រំលែក​តា​ម​សកល​វិទ្យាល័យ

ជា​ចុង​ក្រោយ​កញ្ញា ​ធីតា ​ដែល​ជាសហស្ថាបនិក​នៃ ​ក្រុម​​អ្នក​ស្រលាញ់​ភេទដូចគ្នាមួយ​នេះ ​ក៏​បាន​ថ្លែង​នៅ​ការ​អរគុណ​​ដល់ ​អ្នក​​ស្រលាញ់​ភេទ​ដូច​គ្នា​ទាំង​អស់ ​ដែល​បាន​ចូល​រួម​ក្នុង ការ​គាំ​ទ្រ​តា​ម​រយៈការ​បញ្ចេញ​ជា​មតិ​ចែក​រំលែក ​នៅ​លើ​បណ្តាញ​សង្គម​របស់​​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ បើ​ទោះ​បី​ជា​ពួកគេ​មិន​បាន​ចូល​រួម​ ក្នុង​សកម្ម​ភាព​ផ្ទាល់​ក៏​ដោយ​ក៏​ពួកគេ​​បាន​ចូល​រួម ​ក្នុង​ការ​ចែក​រំលែក​នៅ​ព័ត៌មាន​ទៅ​កាន់ មនុស្សដទៃ​ៗ​ផ្សេង​ ​ទៀត​ផង​ដែរ។ លើស​ពីនេះ​ទៀត​កញ្ញា ​ក៏​សូមអំពាវ​នាវ​​ឲ្យ​អ្នក​ស្រលាញ់​ភេទដូចគ្នា នៅ​តែ​បន្ត​នៅ​សកម្ម​ភាព ​បែប​នេះ​បន្ត​ទៅ​ទៀត។ រី​ឯចំណុច​មួយ​ទៀតសហស្ថាបនិករូប​នេះ ​ក៏​សូម​ផ្តាំ​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​មិ​នទាន់​គាំ​ទ្រ រើស​អើងឬប្រឆាំង​​ចំពោះ ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នា ទាំង​អស់​ផង​ដែរ​ថា៖

«ការ​ស្រលាញ់​គ្នា​របស់​ពួកយើង​ មិន​បាន​បំផ្លាញទៅ​ដល់​នរណា​ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​នរណាម្នាក់ ឈឺ​ចាប់​នោះ​ដែរ​ក៏​ប៉ុន្តែ​ការ​ស្អប់​របស់​អ្នក​ទាំង​អស់គ្នា ​គឺ​បាន​ធ្វើ​ឲ្យ​ពួកយើង​ឈឺ​ចាប់​បាន​ធ្វើ​ឲ្យ​ជីវិតរបស់​​ពួកយើង ​ត្រូវ​បាន​បំផ្លាញ​ដោយ​ផ្នែក​ណាមួយ ជា​ប្រយោល ក៏​ដូ​​ចជា​លទ្ធផល​អស់​ទាំង​នោះ​ហើយ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​សង្គមជាតិ យើង​ទាំង​មូល​ផង​ដែរ។»

សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ

ងាក​ត្រឡប់​មក​ស្តាប់​មតិលោក​សុទ្ធ​ ពៅ​សំណាង​ វិញ​ម្តង​ ដែល​សព្វ​ថ្ងៃលោក ​គឺ​ជា​សមាជិក​ម្នាក់ ​ក្នុង​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ ហើយ​លោក​ក៏​ជា​បុគ្គល​ដែល ស្រលាញ់​ភេទដូច​គ្នាមួយ​រូប​​ផងដែរ​នោះ ​លោកបាន​រៀប​រាប់ទាំងទឹក​មុខ ​មិន​សូវ​ជា​សប្បាយ​​ចិត្ត​ថា ក្នុង​នាម​លោក​ជា​អ្នក​​ស្រលាញ់​ភេទ​ដូច​គ្នា ​មួយ​រូប​នោះ​គឺ​ កន្លង​មក​លោក​ធ្លាប់បាន​ទទួល​ ​រង​នូវមតិ​រិះគន់ ក៏​ដូចជា​ការ​រើស​អើងជា​​ច្រើន ពីសំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ ដូចជា​នៅ​ពេល​ដែល​លោក​ចូល​រួ​ម ក្នុង​ការបញ្ចេញ​មតិ ឬ​ក៏​ចូ​លរួម​ក្នុង​សកម្មភាព​អ្វី​ផ្សេងៗ គេ​តែង​តែ​សើច​ពេប​ជ្រាយ ហើយពេលខ្លះ​​គេ​ហាក់​ដូចជា ​មិន​ទទួល​យក​គំនិត​ទាំង​នោះ ​ដោយ​ពួកគេ​គិត​ថា​លោកជា ​បុគ្គល​មួយ​រូប​ដែល​ចេញ​​មក​ពី ក្រុម​ខុសគេ​អី​បែប​នេះ​ជា​ដើម​។

លោក​សុទ្ធ​ ពៅ​សំណាង
លោក​សុទ្ធ​ ពៅ​សំណាង

ក៏​ប៉ុន្តែដោយ​សារ​តែ​លោក​មាន ​ភាព​រឹង​មាំ​ស្រាប់​ដូ​ច្នេះ​ហើយ​ទើប​បាន​ជា​ លោក​មិន​សូវ​ជា​ប្រឈម​ខ្លាំង ​ទាក់​ទង​នឹង​សម្តី​រិះ​គន់ ​ទាំងអស់​​នោះទេ។ ​​មក​ដល់​ចំណុច​នេះ ​លោកក៏​បានប្រែ​ទឹក​មុខ​មក​ជា​ មាន​ក្តី​សង្ឃឹម​វិញ​បន្តិច ហើយ​រៀប​រាប់​ថា ​បើ​ទោះ​ប្បី​ជា​​ពេ​ល​ខ្លះ លោក​​ត្រូវ​បាន​គេ​រើស​អើង ​យ៉ាង​ណា​ក៏​ដោយ​ តែ​កត្តា​ចម្បង​មួយ​យ៉ាង​សំខាន់​បំផុត​ ដែលធ្វើ​ឲ្យ​លោកនៅ​តែ​ហ៊ាន ​បើក​បង្ហាញ​និង​បញ្ចេញ​ ភាព​ជា​ខ្លួន​ឯង​នោះ​គឺ​ កត្តា​ទទួល​បាន​ការគាំទ្រ​ពី ​ក្រុម​​គ្រួសាររបស់​លោក​នេះ​តែ​ម្តង។

ជាក់​ស្តែង​សំណាង​ បាន​ទទួល​ការ​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ ពីក្រុម​​គ្រួសារ​របស់​លោក  ជា​ពិសេស​ពីសំណាក់ ​អ្នក​ម្តាយ​របស់​លោក​តែ​ម្តង​។ ជា​ចុង​ក្រោយ​សំណាង​ ក៏​មាន​ជា​សារ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ទៅកាន់ អ្នក​​ស្រលាញ់​ភេទដូចគ្នា ​មិន​ថា​ស្រី​ស្រលាញ់​ស្រី  ឬប្រុស​ស្រលាញ់​ប្រុស​នោះ​ទេថា​៖

«ពួកយើង​ជាក្រុម​មួយ​ដែល​ងាយ ​ទទួល​រង​គ្រោះ​ហើយ ដូច្នេះ​យើង​ត្រូវ​ដឹង​ថា​ខ្លួន​ យើង​ត្រូវ​ធ្វើ​អ្វី​ អញ្ចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​ គួរ​តែខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ហើយ​មួយ​វិញ​ទៀត​នោះ​គឺ​ ត្រូវ​រៀន​ចាប់​ផ្តើម​ទទួល​ស្គាល់​ខ្លួន​ឯង​ និង​ហ៊ាន​ទទួលយក​​ខ្លួនឯង ហើយ​ត្រូវ​យល់​ថា​ពួកយើងមិន​មែន​ជា ​បុគ្គល​ដែ​ល​ចម្លែក​ក្នុង​សង្គម​នោះ​ទេ​។ ហើយ​យើង​គឺ​មិន​ឯកា​នោះ​ទេ សម្រាប់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ។ ម្យ៉ាង​វិញ​ទៀត​ត្រូវ​រៀន​ធ្វើ​ជា មនុស្ស​ល្អ​​ កូន​ល្អ សិស្ស​ល្អ​ និង​ជា​ពលរដ្ឋល្អ​ នៅ​ក្នុង​សហគមន៍យើង​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​សហគមន៍​យើង​ ទទួល​ស្គាល់​ថា​យើងគឺ​ជា​បុគ្គល​មួយរូប​ ​ដែលមិន​គួរ​នឹង​ទទួល​បាន ​នៅ​ការ​រើស​អើង​នោះ​ទេ​។ ចំណែក​សារ​​ចំពោះ​សាធារណៈជន​ទូទៅ  ឬ​បុគ្គល​ដែល​ធ្លាប់​តែ​រើស​អើង​ពេប​ជ្រាយ​ មក​កាន់​ពួកយើង​នោះ​គឺ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ពួកគាត់​ជួយ​ស្វែង​ យក​ពី​ពូកខ្ញុំ ពីព្រោះ​ពួកខ្ញុំ ​មិន​មែន​ចង់​ធ្វើ​បែបនេះ​នោះ​ទេ តែ​វាជា​ធម្ម​ជាតិ​របស់ពួក​យើង ​ដែលយើង​កើត​មក​ជា​បុគ្គល​ ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​។ ដូច្នេះ​សង្ឃឹម​ថា​ពួកគាត់​ ព្យាយាម​ស្វែង​យល់​ពី​ពួក​យើងសិន មុន​នឹង​រើស​អើង​ពួកយើងកាត់​បន្ថយ​ការ​រើស​អើង​ បង្កើន​ក្តី​ស្រលាញ់​ នាំ​​កម្ពុជា ឆ្ពោះ​ទៅមាគ៌ា​នៃកា​រ​អភិ​វឌ្ឍន៍ ប្រកប​ដោយ​សន្តិភាព”»៕  

កង​ដៃ​នៃក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
កង​ដៃ​នៃក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សកម្មភាព​សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សកម្មភាព​សមាជិក​ក្រុម​ក្តី​ស្រលាញ់គឺ​ចម្រុះ
សកម្មភាព​ចែក​រំលែក​តា​ម​សកល​វិទ្យាល័យ
សកម្មភាព​ចែក​រំលែក​តា​ម​សកល​វិទ្យាល័យ
សមាជិក​នៃក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ
សមាជិក​នៃក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T