ខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិអង់គ្លេសកីឡាករ Jadon Sancho ត្រូវបានក្លិបធំមួយនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បានរូបគេ

//s4.kh1.co/ff/ffdb5db2aa33a27615fd1362f4b1145a0a24c60f.jpg
កីទ្បា

 ២១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានចូលរួមប្រជែងជាមួយនឹងក្លិបបិសាចក្រហម Manchester United ក្នុងការដណ្ដើមយកខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិអង់គ្លេសរបស់ក្លិប Borussia Dortmund កីឡាករ Jadon Sancho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

កីឡាករ Jadon Sancho បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោចាប់តាំងពីផ្ទេរពីក្លិប Manchester City មកចូលរួមជាមួយនឹងក្លិប Borussia Dortmund កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៨លានផោន (ឬប្រហែល១០,៣លានដុល្លារអាមេរិក) មក ដោយក្នុងរដូវកាលថ្មីនេះគេស៊ុតបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន៦ដងក្នុងការបង្ហាញខ្លួន៧ប្រកួត។

យោងតាមកាសែត El Desmarque បានអោយដឹងថា Real Madrid កំពុងសម្លឹងឃើញខ្សែបម្រើស្លាបរូបនេះក្នុងគោលបំណងចង់បានរូបគេមកពង្រឹងតំបន់ប្រយុទ្ធ។ លើសពីនេះទៅទៀតកីឡាករ Sancho មិនមែនមានតែក្លិប Real Madrid មួយនោះទេដែលចង់បានរូបគេ តាមរយៈប្រភពដដែលបានអោយដឹងថាក្លិប Manchester United កំពុងតាមប្រម៉ាញ់កីឡាកររូបនេះផងដែរ។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

គួរម្លឹកផងដែរថាកីឡាករ Sancho បានផ្ទេរពីក្លិប Manchester City មកចូលរួមជាមួយនឹងក្រុម Dortmund ក្នុងឆ្នាំ២០១៧ ដោយស៊ុតបញ្ចូលទីបាន១៨គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៣០ដងក្នុងការបង្ហាញខ្លួនចំនួន៦៦លើក៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T