Man Utd ភ្លាត់ចុងម៉ោងធ្វើអោយ Adam Lallana មានឱកាសស៊ុតតាមស្មើជួយ Liverpool បន្តភាពមិនដែលចាញ់ក្នុងលីគ(មានវីដេអូ)

//s4.kh1.co/95/957e5af288aee5d53942e4b2d741a9350b15d2f2.jpg
កីទ្បា

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះមានការប្រកួតដ៏ធំមួយប្រចាំក្របខណ្ឌ Premier League រវាងក្រុមបិសាចក្រហម Manchester United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=434,q=100/e8/e819b56e837df75acd94af4782aa47775395ae55.jpg

ក្រុមម្ចាស់ផ្ទះជាអ្នកស៊ុតបើកឆាកនាំមុខដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសកីឡាករ Marcus Rashford តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Daniel James នៅនាទីទី៣៦ ចំណែកឯ១គ្រាប់តាមស្មើចុងម៉ោងរបស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Adam Lallana នៅនាទីទី៨៥។

កីឡាករ Marcus Rashford 
កីឡាករ Marcus Rashford 

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមទាំងពីរទទួលលទ្ធផលស្មើ១ទល់នឹង១ ដោយចែកគ្នាបានម្នាក់១ពិន្ទុក្នុងសប្ដាហ៍ទី៩នេះ។

កីឡាករ Adam Lallana
កីឡាករ Adam Lallana

​តាមរយៈលទ្ធផលនេះជួយអោយ Liverpool រក្សាដំណែងឈរកំពូលតារាងដោយមាន២៥ពិន្ទុក្នុងដៃខណៈពេលដែលក្រុម Manchester United ឈរនៅចំណាត់ថ្នាក់ទី១៣មាន១០ពិន្ទុ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T