កណ្ដាប់ដៃធ្ងន់ណាស់!! សុខ ធី ប្រើកណ្ដាប់ដៃ ផ្ដួលកីឡាករថៃ ក្នុងទឹកទី១ (មានវីដេអូ)

//s5.kh1.co/15/152b23314ba55379b92851668fc84e755d1ba712.jpg
កីទ្បា

 ២០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ១គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសុក្រកន្លងទៅ អ្នកប្រយុទ្ធគុនខ្មែរមកពីខេត្តបន្ទាយមានជ័យកីឡាករ សុខ ធី (កាកា) បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ​ ក្រោះផេត ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករធ្វើឡើងក្នុងលក្ខណៈមិត្តភាព-អន្តរជាតិលើប្រភេទទម្ងន់ ៦០គីឡូក្រាម។ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម សុខ ធី មិនបានស្ទាបស្ទង់ទៅលើកីឡាករថៃនោះទេ ដោយបានសម្រុកយកខ្លាំងតែម្ដង និងបានប្រើកណ្ដាប់ដៃរបស់ខ្លួនវ៉ៃឲ្យលោកអាជ្ញាកណ្ដាលរាប់២ដង មុននឹងបន្តវាយឲ្យបញ្ឈប់ការប្រកួតនៅក្នុងទឹកទី១តែម្ដង៕

ចង់ឃើញថា កណ្ដាប់ដៃរបស់ សុខ ធី ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T