PSG ចូលខ្លួនប្រជែងជាមួយក្លិបយក្ស៤ តាមទិញខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ម្នាក់

//s6.kh1.co/8e/8e66082833cfbc4d2de8568278f6fb50d84859a6.jpg
កីទ្បា

 ២០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាបានចូលខ្លួនមកប្រជែងជាមួយបណ្ដាក្លិបធំៗចំនួន៤ ក្នុងការទិញខ្សែប្រយុទ្ធរបស់ Bayer Leverkusen កីឡាករ Kai Havertz។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kai Havertz
កីឡាករ Kai Havertz

ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Haverts រកបានគ្រាប់បាល់ ២០គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនសរុប ៤២ប្រកួតកាលពីរដូវកាលមុន ខណៈរដូវកាលនេះគេរកបាន ១១គ្រាប់ហើយ។

ក្លិបយក្សទាំង៤ ដែល PSG ចូលខ្លួនប្រជែងក្នុងការដណ្ដើមគ្នាទិញយកខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Haverts រួមមាន Barcelona, Real Madrid, Manchester United និង Liverpool។ បន្ថែមលើសពីនេះបើតាមកាសែត Le10sport បានចុះផ្សាយថា PSG ហ៊ានផ្ដល់តម្លៃខ្លួនរហូតដល់៩០លានផោនឲ្យ Leverkusen ខណៈកិច្ចសន្យារវាង Haverts និងក្លិបអាល្លឺម៉ង់មួយនេះនៅមានសុពលភាព ៣ឆ្នាំទៀត។

ឲ្យដឹងដែរថា អំឡុងថ្ងៃសម្រាករបស់ FIFA សម្រាប់ក្រុមជម្រើសជាតិខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏បានរកគ្រាប់បាល់ឲ្យឥន្រ្ទីដែកអាល្លឺម៉ង់ ក្នុងជំនួបមិត្តភាពជាមួយអាហ្សង់ទីនផងដែរ៕

កីឡាករ Kai Havertz
កីឡាករ Kai Havertz
កីឡាករ Kai Havertz
កីឡាករ Kai Havertz

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T