ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០

//s5.kh1.co/11/117665bf84852e970d26d293f78b5eb86d162825.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០១៩កន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុនត្រូវបានទទួល​ស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលយានយន្ដនិងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា COROLLA ​Altis ស៊េរីថ្មីឆ្នាំ២០២០ នៅ The Premier Sen Sok ក្រោមអធិបតីភាពលោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិអ៊ីតុ អគ្គនាយកក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្ដិយស​ជា​ច្រើនទៀត។

ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា

យោងទៅតាមប្រសាសន៍លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថា៖

អស់រយៈពេលជាង២៥ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅតែជាក្រុមហ៊ុនរថយន្ត ដែលឈានមុខគេ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន តាមរយៈការនាំចូលនូវរថយន្តតូយ៉ូតាស៊េរីថ្មី ជាច្រើនប្រភេទ រួមមាន៖ រថយន្តទេសចរណ៍(SUV) រថយន្តទេសចរណ៍ធុនតូច(MPV) រថយន្តដឹកទំនិញធុនតូច(Pick UP) រថយន្តដឹកអ្នកដំណើរធុនតូច(Van) និងរថយន្តប្រភេទគ្រួសារ(Sedan)។ 

លោកប្រធានក្រុមហ៊ុន បានបន្ថែម ទៀតថា៖

 ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំង ក្នុងការជ្រើសរើស នូវអ្វីដែលថ្មី ល្អប្រសើរ និងសាកសមជាងមុន សម្រាប់បំពេញតម្រូវការអតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន តែងតែគិតដល់អថិតិជនជាចម្បង ដូច្នេះហើយ ទើបនៅថ្ងៃនេះ ក្រុមហ៊ុនធ្វើការសម្ពោធ រថយន្ត Corolla Altis ស៊េរីឆ្នាំ២០២០នេះឡើង។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាងប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”។ 

លោកឧកញ្ញ៉ា គង់ នួន 
លោកឧកញ្ញ៉ា គង់ នួន 

គោលបំណងក្នុងការរចនារថយន្ត Corolla Altis ជំនាន់ថ្មីនេះឡើង គឺដើម្បីបន្តផ្តល់ស្នាមញញឹមដល់អតិថិជន នូវអ្វីដែលលើសពីការរំពឹងទុក និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែពិសេសបន្ថែមទៀត។ លើសពីនេះទៅទៀតរថយន្តនេះ ត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច៣សំខាន់ៗគឺ៖ ការរចនាបន្ថែមនូវភាពទំនើបនិងស៊ីវីល័យបទពិសោធន៍បើកបរ កាន់តែល្អប្រសើរជាងមុនជាមួយTNGA និងប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបបំពាក់ជាមួយ Toyota Safety Sense ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពរីករាយក្នុងការបើកបរ។

គួររំលឹកផងដែរថារថយន្ត Corolla គឺជារថយន្តដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ​ ហើយរថយន្តនេះត្រូវបាននាំចូលជាផ្លូវការ ជាលើកដំបូងមកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)  ផ្ទាល់។  ក្រុមហ៊ុនសង្ឃឹមថារថយន្ត Corolla Altis ជំនាន់ថ្មីនេះ​ នឹងបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីអតិថិជនទាំងថ្មីនិងចាស់។

ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា

លក្ខណៈពិសេសសម្រាប់រថយន្តCOROLLA នេះមានដូចជា៖

ផ្នែកខាងក្រៅ៖

- រចនាថ្មីរំលេចរូបរាងកាន់តែទាក់ទាញ(Dynamic Styling)- ចង្កៀងមុខប្រភេទអំពូលBi Beam LED ភ្ជាប់ជាមួយអំពូលភ្លើងDaytime Running Light- ចង្កៀងកាត់អ័ព្ទLED (Fog Lamp)- ចង្កៀងក្រោយប្រភេទLEDរចនារូបរាងថ្មីកាន់តែទំនើប- ថាសកង់ទំហំ​១៧អ៊ីញ- ​កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង(Auto Fold)បញ្ជាបិទបើកនិង​កំណត់ទីតាំងកញ្ចក់ដោយស្វ័យប្រវត្តិ- ផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង

ផ្នែកខាងក្នុង៖

-កៅអីស្បែករចនាបែបSport ស្របតាមទម្រង់ដងខ្លួន​កាន់តែផ្តល់នូវផាសុកភាពជាមួយមុខងារប្តូរទីតាំង  បានកៅអីអ្នកបើកបរបានរហូតដល់១០ទិសដៅ- កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាតដោយស្វ័យប្រវត្តិ(EC Mirror)- ប្រព័ន្ធកម្សាន្តមានមុខងារសំបូរបែបជាលក្ខណៈTouch Screen ទំហំ៨អ៊ីញ- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្តបំពាក់នៅលើចង្កូតរថយន្តផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ- ប្រព័ន្ធបង្ហាញពហុព័ត៌មាន(MID) ទំហំ១៧អ៊ីញដ៏ទំនើប- សោឆ្លាតវៃ(Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុងStart/Stop ដ៏ទាន់សម័យ- ភាពធំទូលាយជាមួយកៅអីពូកស្បែកចំនួន៥- ​ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់(Dual Zone) មុខក្រោយដំណើរការដោយស្វ័យប្រវត្ដិ- ប្រអប់លេខថ្មីប្រភេទCVT 7 វគ្គ​ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិEPB & Brake Hold

ប្រព័ន្ធសុវត្ថិភាព៖

- ពោងសុវត្ថិភាពចំនួន៩  - កាមេរ៉ាក្រោយជាមួយSensor ២គ្រាប់ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត  - ប្រព័ន្ធជំនួយដៃចង្កូតដោយស្វ័យប្រវត្តិមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវ(LDA)- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្រ្វាំងបន្ទាន់បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ(PCS)- ប្រព័ន្ធជំនួយដៃចង្កូតអោយបត់បែនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ(DRCC)- ប្រព័ន្ធភ្លើងចង្កៀងមុខហ្វាកូដដោយស្វ័យប្រវត្តិ(AHB)- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) - ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម(TRC) - ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)- ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្រ្វាំង(EBD) - ប្រព័ន្ធហ្វាំងជំនួយ(BA)
- កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ- កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី(TSS)

រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០
រថយន្ដតូយ៉ូតា The All New Corolla Altis ស៊េរីថ្មីឆ្នាំ២០២០

រថយន្តតូយ៉ូតា COROLLA ស៊េរី២០២០នេះ មានតម្លៃ៤៧,៧០០ដុល្លាសហរដ្ឋអាមេរិច  ជាមួយនឹង ជម្រើសជាច្រើនពណ៌ដូចជា៖​ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។            

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្ត COROLLA ស៊េរី២០២០ អាចអញ្ជើញមកទស្សនា ដោយផ្ទាល់នៅសាខាលក់របស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ដូចជា៖ទីស្នាក់ការកណ្តាលសាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់របស់អ្នក មកប្តូរយករថយន្តថ្មីនេះផងដែរតាមរយៈសាខាលក់រថយន្តមួយទឹក ដែលមានការធានា(Toyota Plus)។ លើសពីនេះទៀតក្រុមហ៊ុនក៏មានផ្តល់នូវសេវាបង់រំលស់តាមរយៈក្រុមហ៊ុនតូយ៉ូតាកម្ពុជាហ្វាយនែន ដែលជាដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់រថយន្តប្រកបដោយទំនុកចិត្ត ភាពងាយស្រួលនិងសេវាកម្មរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ ០១៧​៣៣៣៥០៣/០១៧​២២២៥៣២ឬតាមគេហទំព័រwww.toyota.com.kh  ឬតាមទំព័រហ្វេសប៊ុក​ផ្លូវការ Toyota Cambodia៕

ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
ការសម្ពោធជាផ្លូវការនូវរថយន្ដតូយ៉ូតា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T