David Luiz ជឿជាក់ថា ក្រុមមួយនេះអាចប្រជែងពាន Premier League ជាមួយនឹង Liverpool រដូវកាលនេះបាន

//s4.kh1.co/91/91bdee62f3ec319804e652d24b1662bd7163dd6b.jpg
កីទ្បា

 ១៩-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ David Luiz ជឿជាក់យ៉ាងខ្លាំងថា ក្លិបកាំភ្លើងធំ Arsenal នឹងអាចប្រជែង Premier League ជាមួយនឹង Liverpool បានរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម ​Liverpool បច្ចុប្បន្នឈរនៅកំពូលដោយមាន២៤ពិន្ទុ ក្នុងចំណោម៨ប្រកួតខណៈពេលដែលក្រុម Manchester City ឈរនៅលេខ២មាន១៦ពិន្ទុ រីឯក្រុមកាំភ្លើងធំ Arsenal ឈរនៅលេខ៣ មាន១៥ពិន្ទុ ដេញពីក្រោយ Liverpool រហូតដល់ទៅ៩ពិន្ទុ។

  កីឡាករ David Luiz
  កីឡាករ David Luiz

ក្រុម Arsenal មិនមានឱកាសបានលេងក្នុងព្រឹត្តិការណ៍ Champions League រដូវកាលនេះនោះទេ បន្ទាប់ពីរដូវកាលមុនពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ហើយពួកគេបានខកខានលើកពាន Premier League រយៈពេល១៦ឆ្នាំទៅហើយដោយការឈ្នះលើកចុងក្រោយបំផុតក្នុងរជ្ជកាលលោក Arsene Wenger រដូវកាល២០០៣/០៤។​ ប៉ុន្តែកីឡាករ David Luis ដែលជាខ្សែការពារចំណូលថ្មីរបស់ Arsenal នៅតែជឿជាក់យ៉ាងមុតមាំថា Arsenal នៅមានឱកាសប្រជែងពានជាមួយ ​Liverpool បានក្នុងរដូវកាលនេះ។

Luiz បាននិយាយក្នុងកិច្ចសំភាសន៍ជាមួយនឹង NBC Sports ថា៖

"ខ្ញុំចង់ឈ្នះពានជាមួយនឹង Arsenal។ ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពនិងសម្របខ្លួនអោយត្រូវតាមទម្រង់លេងរបស់​ Arsenal ក្នុងការលេងជាក្រុមនិងរបៀបដែលគ្រូវបង្វឹកចង់អោយយើងលេង។​ ខ្ញុំគិតថាពួកយើងអាចធ្វើបាន។"

  កីឡាករ David Luiz ជាមួយនឹងមិត្តរួមក្រុម
  កីឡាករ David Luiz ជាមួយនឹងមិត្តរួមក្រុម

Luiz បាននិយាយបន្តទៀតថា៖

"ចក្ខុវិស័យក៏ដូចជាមហិច្ឆតានិងឆន្ទៈរបស់ខ្ញុំ គឺការព្យាយាមប្រជែងដើម្បីឈ្នះពានដោយមានការសហការគ្នារវាងក្លិប គ្រូបង្វឹកនិងកីឡាករទាំងអស់ខ្ញុំជឿជាក់ថា ពួកយើងមានលទ្ធភាពក្នុងការប្រជែងពាន៕" 

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T