Liverpool និង Chelsea ប្រជែងគ្នាយកខ្សែបម្រើសញ្ជាតិអង់គ្លេស១រូប ដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌ Premier League

//s4.kh1.co/9a/9a69086e95c54c4ac21cdc5dd92c7fe6fab05d25.jpg
កីទ្បា

 ១៩-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool និង ក្លិប​តោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការចុះកុងត្រាផ្ទេរយកខ្សែបម្រើសញ្ជាតិអង់គ្លេសកីឡាករ Lewis Cook ពីក្លិប Bournemouth។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Cook បានបង្ហាញទម្រង់យ៉ាងល្អក្នុងតំបន់បម្រើចាប់តាំងពីគាត់លេងក្នុងក្លិប Leeds មកម្ល៉េះ ហើយបច្ចុប្បន្ននេះ គាត់មានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះ ដែលគាត់អាចមានពេលវេលាច្រើនទៀតសម្រាប់ធ្វើការអភិវឌ្ឍខ្លួន។

  កីឡាករ Lewis Cook
  កីឡាករ Lewis Cook

ខ្សែបម្រើ Lewis Cook បង្ហាញខ្លួនបានចំនួន២៩ប្រកួតកាលពីរដូវកាល ២០១៧/១៨ ប៉ុន្តែសម្រាប់រដូវកាលមុនគាត់ចូលប្រកួតបានតែ១៣លើកប៉ុណ្ណោះ ដោយសារតែ គាត់រងរបួសជង្គង់។ យ៉ាងណាមិញ បច្ចុប្បន្ននេះគាត់អាចចូលលេងវិញហើយ ដោយគាត់បានបង្ហាញខ្លួនចំនួន៣លើកក្នុងរដូវកាលនេះ។

យោងតាមកាសែត Daily Mail បានអោយដឹងក្លិប Liverpool និង Chelsea កំពុងតាមដានពីស្ថានភាពរបស់កីឡាករ Lewis Cook ជាមុនសិនដោយមើលទៅលើទម្រង់លេងនិងភាពរឹងមាំរបស់គាត់បន្ទាប់ពីជាសះស្បើយពីរបួស។

កីឡាករ Lewis Cook
កីឡាករ Lewis Cook

បើយោងទៅតាមប្រភពដដែលបានបន្តអោយដឹងទៀថា ប្រសិនបើកកីឡាករ Lewis Cook អាចបន្តទម្រង់លេងល្អនៅតំបន់កណ្ដាលបានល្អរហូតដល់ចប់រដូវកាលនេះ នោះក្លិប Liverpool និង Chelsea នឹងរៀបចំដាក់សំណើទៅកាន់ក្លិប Bournemouth ដើម្បីចចារយកកីឡាកររូបនេះនៅរដូវក្ដៅឆ្នាំក្រោយ៕

ប្រភព៖​ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T