Jun Ji Hyun ស្អាតប្លែកមើលមិនចង់ស្គាល់ ពេលកាត់សក់បែបនេះ

//s4.kh1.co/94/947e7a0ad6ce784b64cce5b7052c22338c9e309d.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាង Jun Ji Hyun ដែលជាតារាសម្ដែងកូរ៉ស្រី លំដាប់ជួរមុខ ផ្ទុះការគាំទ្រតាមរយៈរឿងភាគ « សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានឆាបយកបេះដូងពី ហ្វេនៗបានមិនចេះតិចតាមរយៈទេពកោសល្យសម្ដែង បានគ្រប់រសជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ មានរូបសម្ផស្សស្អាត និងមានស្ទីលលេងខ្លួនបានប្លែកៗ មិនដែលធ្វើឲ្យអ្នករាល់គ្នា មានការខកបំនងនោះទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Jun Ji Hyun បង្កភាពភ្ញាក់ផ្អើលដល់ អ្នកគាំទ្រទាំងអស់មិនស្ទើរនោះទេ ក្រោយពីបានឃើញរូបថត របស់នាង ក្នុងរូបរាងថ្មីមួយ។ ក្នុងពេលនោះដែរ តារាស្រីរូបនេះ បានផ្លាស់ប្ដូរស្ទាយ៍សក់ ដោយកាត់សក់សេះ​ មើលទៅខុសពី រាល់ដងណាស់។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញបែបនេះភ្លាម មានមហាជនជាច្រើន បានសរសើរថា ម៉ូតសក់ថ្មីនេះពិតជា ស៊ីនឹងទម្រង់មុខនាង ហើយថែមទាំង មើលទៅជួយឲ្យកាន់តែ ក្មេងជាងវ័យទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Jun Ji Hyun ប្ដូរស្ទាយ៍សក់ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T