Ronaldinho ជឿថាខ្សែប្រយុទ្ធម្នាក់របស់ Real Madrid នឹងក្លាយជាកំពូលកីឡាករលំដាប់ពិភពលោក

//s5.kh1.co/4d/4dbb0c411f7e969560e6757777fbc2fb1a78ec89.jpg
កីទ្បា

 ១៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូឡុំប៊ី៖ អតីតវីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Ronaldinho ជឿថាយុវជនវ័យក្មេងរបស់ Real Madrid កីឡាករ Vinicius Jr. នឹងក្លាយជាកំពូលកីឡាករលំដាប់ពិភពលោកម្នាក់នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius Jr.
Vinicius Jr.

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ១៩ឆ្នាំ Vinicius Jr. បង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញបាន ២រដូវកាលហើយក្រោយផ្លាស់ពី Flamengo ប៉ុន្តែគេមិនសូវមានឱកាសក្នុងការចូលលងក្នុងទីលាននោះទេ។

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធជួរមុខរបស់ Barcelona លោក Ronaldinho មានទំនុកចិត្តថាយុវជនរូបនេះនឹងក្លាយជាកំពូលកីឡាករលំដាប់ពិភពលោកនាពេលអនាគត។

ថ្លែងប្រាប់អ្នកកាសែតក្នុងប្រទេសកូឡុំប៊ី Ronaldinho បានលើកឡើងយ៉ាងដូច្នេះថា៖

“Vinicius គឺរួចរាល់ក្នុងការក្លាយខ្លួនជាកីឡាករល្អមួយរូបនៅលើលោក។ ខ្ញុំគិតថាក្នុងរយៈពេលខ្លីគេនឹងអាចឈានដល់កម្រិតនោះ។”

Ronaldinho
Ronaldinho

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T