ចិត្តដាច់ម៉្លេះ! ស្ត្រីម្នាក់យកកូនស្រីរបស់ខ្លួន ទៅបោះចោលនៅចិញ្ចើមផ្លូវយ៉ាងអណោចអធ័ម (មានវីដេអូ)

//s6.kh1.co/87/8716e695f6d8c463948b8feacc7038253e86294c.jpg
សង្គម

 ១៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូឡុំប៊ី៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ទារិកាម្នាក់ត្រូវបានម្ដាយរបស់ខ្លួនយកទៅបោះចោលនៅចិញ្ចើមផ្លូវ ក្នុងទីក្រុង Bogotá ប្រទេសកូឡុំប៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូមួយដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ នាវាលាម៉ោង៦:២៣នាទីព្រឹក ស្ត្រីជាម្ដាយម្នាក់បានបីកូនស្រីដែលទើបនឹងកើត ទៅដាក់ចោលនៅពីមុខផ្ទះរបស់អ្នកដទៃ រួចក៏ដើរចេញបាត់ទៅ។

នាង Diana ជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅពេលដែលនាងបើកទ្វារផ្ទះ ក៏ប្រទះឃើញទារិកានោះនៅលើដីដោយមានភួយរុំជុំវិញខ្លួន ទើបស្រែកប្រាប់ក្រុមគ្រួសារឲ្យចេញមក។ ស្ថានភាពសុខភាពរបស់ទារិកាគឺល្អប្រសើរ និងអាចកំរើកខ្លួនបានធម្មតា គ្រាន់តែត្រជាក់ចុងដៃបន្ដិចប៉ុណ្ណោះ។  

ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពរួចមក អ្នកដែលរស់នៅម្ដុំនោះបាននិយាយថា៖

«២ថ្ងៃមុន ខ្ញុំក៏ធ្លាប់បានឃើញស្ត្រីនោះបីទារិកា ដើរទៅវិញទៅមក ដែលហាក់បីដូចជាមានប្ញកពាចម្លែកៗផងដែរ។»

យ៉ាងណាមិញ ជុំវិញករណីខាងលើនេះ ប៉ូលិសក៏កំពុងតាមចាប់ខ្លួនស្ត្រីជាម្ដាយ ដែលនឹងអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ចំណែកទារិកាកំពុងទទួលបានការមើលថែទាំពីខាងវិទ្យាស្ថានសុខុមាលភាពគ្រួសារនៃប្រទេសកូឡុំប៊ី (Comlombia Institute of Family Welfare)

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម្ដាយនិងកូនស្រី
ម្ដាយនិងកូនស្រី
ម្ដាយនិងកូនស្រី
ម្ដាយនិងកូនស្រី
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T