សម្រុកគ្នាឡើងកក្រើកសង្វៀន!! មឿន សុខហ៊ុច ផ្ដួលជើងខ្លាំងថៃ ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៤,០០០ដុល្លារ (មានវីដេអូ)

//s4.kh1.co/ff/ff618726e26f367c41a3edb7b4094e3b5a59d20d.jpg
កីទ្បា

 ១៧-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជើងខ្លាំងកម្ពុជាកីឡាករ មឿន សុខហ៊ុច បានប្រកួតឈ្នះជើងខ្លាំងរបស់ថៃធ្លាប់ឈ្នះខ្សែក្រវ៉ាត់៦ដង យ៉តធួនថង ដោយពិន្ទុកាលពីថ្ងៃសៅរ៍កន្លងទៅ​ក្នុងកម្មវិធីប្រកួតគុនខ្មែរជើងឯកគោជល់ប៉ះគ្នា របស់ស្ថានីយ៍ទូរទ្សន៍ CNC ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា មឿន សុខហ៊ុច និងកីឡាករថៃ យ៉តធួនថង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរកញ្ជ្រៀវ អង្រួនពេញសង្វៀន ដោយកីឡាករទាំងពីរព្យាយាមទាត់ វ៉ៃជង្គង់ និងប្ដូរកែងគ្នាយ៉ាងខ្លាំងៗ។ ជាលទ្ធផល មឿន សុខហ៊ុច ឈ្នះយ៉តធួនថង ដោយពិន្ទុមិនឯកច្ឆ័ន ៣ទល់នឹង២។

មឿន សុខហ៊ុច ឈ្នះ យ៉តធួនថង
មឿន សុខហ៊ុច ឈ្នះ យ៉តធួនថង

ក្រោយយកឈ្នះ យ៉តធួនថង ធ្វើឲ្យមឿន សុខហ៊ុច កក់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៤,០០០ដុល្លា ដោយរង់ចាំដៃគូមួយរូបទៀតដែលនឹងរកឃើញនៅសប្ដាហ៍នេះរវាងកីឡាករកម្ពុជា ឡុង សំណាង និងកីឡាករថៃ ណាត់ថាផុន៕

ចង់ឃើញថា មឿន សុខហ៊ុច និង យ៉តធួនថង សម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T