មិត្ដហ្វូន បានរៀបចំវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩ ក្រោមប្រធានបទ «ការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យសុខាភិបាល»!

//s6.kh1.co/58/583ce5f81cf610e7d76c35a40404a7974a86c3eb.jpg
បច្ចេកវិទ្យា

 ១៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនមិត្តហ្វូនបានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជាលើកទី១ ក្រោមប្រធានបទ “ការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យសុខាភិបាល” នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា។ បច្ចេកវិទ្យាឌីជីថលបាននឹងកំពុងផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃវិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការចែកចាយធនធានវេជ្ជសាស្រ្តស្មើៗគ្នា និងកែលម្អសេវាកម្មសុខាភិបាលជូនប្រជាពលរដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេទិកាសុខាភិបាលកម្ពុជាលើកទី១នេះ មានការអញ្ជើញចូលរួមពីសំណាកវត្តមានឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម វេង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ថ្នាក់ជាតិ អន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីពិភាក្សាបញ្ហាប្រឈមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាសុខាភិបាល (HealthTech) ឆ្ពោះទៅរកភាពធ្វើឲ្យកាន់តែប្រសើរឡើងនៃវិស័យសុខាភិបាលនៅកម្ពុជា។

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩

ក្នុងពិធីបើកវេទិកានេះលោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានចង្អុលបង្ហាញតួនាទី និងបេសកកម្មរបស់មិត្តហ្វូនក្នុងយុគសម័យផ្លាស់ប្តូរបែបឌីជីថល ជាពិសេសលោកបានសង្កត់ធ្ងន់ផងដែរថា៖ 

“មិត្តហ្វូន គឺជាប្រតិបត្តិករតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាយអូធី (IOT) និងការផ្លាស់ប្តូរបែបឌីជីថល”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា៖

“ជាមួយនឹងបេសកកម្មរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូនចង់ចូលរួមដោះស្រាយបញ្ហាកង្វះខាតរបស់មន្ទីរពេទ្យ គ្រូពេទ្យ កំហុសដែលមិនបានរំពឹងទុកក្នុងការធ្វើរោគវិនិច្ឆ័យសុខភាពដោយប្រើបច្ចេកទេសជឿនលឿនក្នុងវិស័យសុខាភិបាល។ ក្នុងរយៈពេលដ៏ខ្លីនេះ យើងក៏មានគោលបំណងផ្តល់ជូនផ្តាច់មុខនូវគម្រោងរដ្ឋាភិបាលបែបអេឡិចត្រូនិច សេវាកម្មប៊ីធូប៊ី (B2B) និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត”។

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩

លោកវេជ្ជបណ្ឌិត ហ្វាម ម៉ិញថុង ជាវាគ្មិនមួយរូបនៅក្នុងកម្មវិធីនេះ និងជានាយករងមន្ទីរពេទ្យ Bach Mai ដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា៖ 

“គន្លឹះចម្បងក្នុងការកសាងមន្ទីរពេទ្យអាយស៊ីធី (ICT) ដ៏ទំនើបរួមមានប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ ប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ និងប្រព័ន្ធធ្វើរោគវិនិច្ឆ័យរូបភាព គឺយើងអាចភ្ជាប់មន្ទីរពេទ្យទាំងអស់ជាមួយគ្នា និងធ្វើរោគវិនិច្ឆ័យសម្រាប់អ្នកជំងឺពីចម្ងាយ (ឧទាហរណ៍គ្រូពេទ្យជំនាញនៅរាជធានីភ្នំពេញ អាចប្រើ Telemedicine ដើម្បីពិនិត្យព្យាបាលអ្នកជំងឺនៅតាមខេត្ត ឬជនបទបាន ដោយពុំចាំបាច់ចុះទៅទីកន្លែងផ្ទាល់)។ ប៉ុន្តែវាតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលតឹងរឹងពេញលេញផងដែរ”។ 

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩

ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងវេទិកានេះ ឯកឧត្តម ត្រាំ អ៊ីវតឹក ឯកឧត្តម វេង ថៃ​ និង ឯកឧត្តម អៀង ស៊ុនលី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមចំណែកក្នុងការធ្វើប្រព័ន្ធឌីជីថលរបស់កម្ពុជាក្នុងរូបភាពផ្សេងៗជាច្រើនដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យដឹកជញ្ជូន និងវិស័យជាច្រើនទៀត។ ហើយលោកក៏សង្ឃឹមថាមិត្តហ្វូននឹងនៅតែបន្តផ្តល់នូវដំណោះស្រាយជាច្រើនថែមទៀត ដើម្បីអនុវត្តនាពេលអនាគត។

ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកជំនាញជាង ៣០០ នាក់ និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងដំណើរការដ៏វែងនេះ មិត្តហ្វូននឹងរៀបចំវេទិកា និងសិក្ខាសាលាជាបន្តបន្ទាប់ក្រោមប្រធានបទផ្សេងៗ ដែលស្តីពីរបត់បំលាស់ប្តូរបែបឌីជីថល៕

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T