Arsenal នឹងព្យាយាមចុះកុងត្រាយកកីឡាករឆ្នើមរូបនេះពី Real Madrid នៅដើមឆ្នាំក្រោយ

//s5.kh1.co/d3/d3df28965557e47634406aaa24e565c54a7b9f4b.jpg
កីទ្បា

 ១៧-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថានឹងដាក់គោលដៅក្នុងការចុះហត្ថលេខាយកកីឡាករ Lucas Vazquez ពី Real Madrid នៅខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីទិញបានកីឡាករ Nicolas Pepe អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីរដូវក្ដៅនេះក្នុងតម្លៃ៧២លានផោនរួចមក ឥលូវនេះក្លិបបានសម្លឹងឃើញខ្សែបម្រើស្លាបមួយរូបទៀតរបស់ក្លិប Real Madrid កីឡាករ Lucas Vazquez ក្នុងគោលបំណងចង់បានកីឡាកររូបនេះមកពង្រឹងតំបន់ប្រយុទ្ធអោយកាន់តែមានភាពមុតស្រួច។

  កីឡាករ Lucas Vazquez 
  កីឡាករ Lucas Vazquez 

យោងតាមកាសែត ElDesmarque ដែលមានប្រភពក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាកីឡាករ Lucas Vazquez មានបំណងចង់ចាកចេញពី Real Madrid ក្នុងពេលឆាប់ៗនេះ ហើយមានក្លិបជាច្រើនបានដាក់សំណើចង់បានរូបគេផងដែរ។

លោក Zinedine Zidane មិនមានបំណងចង់អោយកីឡាករវ័យ២៨ឆ្នាំរូបនេះចាកចេញពី Real Madrid នោះទេ ប៉ុន្តែលោកអាចនឹងបង្ខំចិត្តដាក់លក់រូបគេក្នុងទីផ្សារដោះដូរកីឡាករប្រសិនបើរូបគេនៅតែបង្ហាញអារម្មណ៍ចង់ចាកចេញ។

  កីឡាករ Lucas Vazquez ជាមួយនឹងពាន UCL
  កីឡាករ Lucas Vazquez ជាមួយនឹងពាន UCL

ក្លិបកាំភ្លើងធំបានរៀបចំសំណើទៅដល់ Real Madrid ក្នុងការផ្ទេរយកកីឡាករ Vasquez ស្របពេលដែលក្លិប Roma និង Bayer Leverkusen ក៏បានចូលខ្លួនមកប្រជែងចង់បានខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ។

គួររម្លឹកផងដែរថាកីឡាករ Lucas Vazquez បង្ហាញខ្លួនអោយ Real Madrid បានចំនួន២១៩ប្រកួតស៊ុតបញ្ចូលទីបានចំនួន២២គ្រាប់ធ្លាប់ជួយអោយ Real Madrid លើកពានរង្វាន់ធំៗជាច្រើនរួមមានពាន FIFA Club World Cup ចំនួន៣ដង ពាន Champions League ចំនួន៣ដង ពាន European Super Cup ចំនួន២ដង ពាន La Liga ១ដង និង ពាន Spanish Super Cup ចំនួន១ដង៕

ប្រភព៖ Daily Express

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T