ខ្លាំងបាត់! ចោរមានគុណធម៌ មិនប្លន់ស្ត្រីវ័យចំណាស់ បែរជាថើបថ្ងាសមួយខ្សឺតប្រាប់ឲ្យសម្រួលអារម្មណ៍ (មានវីដេអូ)

//s4.kh1.co/3a/3ac057c8e45a94e2d03ca9a1a257f16bfd499faf.jpg
សង្គម

 ១៧-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ប្រេស៊ីល៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅហាងទំនិញមួយកន្លែងក្នុងប្រទេសប្រេស៊ីល មានករណីចោរពីរនាក់ចូលប្លន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ចោរពីរនាក់បានកាន់កាំភ្លើងខ្លី ចូលទៅប្លន់ហាងទំនិញមួយកន្លែង និងស្រែកគំរាមទារប្រាក់ពីបុគ្គលិកនិងម្ចាស់ហាង។ ពេលនោះដែរក៏មាន ស្ត្រីចំណាស់ម្នាក់ដែលជាអ្នកមកទិញអីវ៉ាន់ បម្រុងប្រគល់ប្រាក់ទៅកាន់ចោរ ប៉ុន្ដែចោរម្នាក់នោះមិនព្រមទទួល ដោយនិយាយថា៖

«អត់ទេ អ្នកមីង! អ្នកមីងនៅឲ្យស្ងៀមទៅ ខ្ញុំមិនត្រូវការប្រាក់របស់អ្នកមីងទេ។» 

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ក្រោយពីដឹងថា​ស្ត្រីចំណាស់បម្រុងប្រគល់ប្រាក់ឲ្យ ចោរម្នាក់នោះបានប៉ះស្មារស្ត្រីចំណាស់ និងថើបថ្ងាសមួយខ្សឺតទៀតផង។

ក្រោយពីធ្វើសកម្មភាពរួចមក ចោរទាំងពីរបានរត់គេចខ្លួន ដោយប្លន់បានប្រាក់ខ្លះ (ប្រមាណ២៤០ដុល្លារអាមេរិក) និងរបស់របរក្នុងហាងមួយចំនួន។

យ៉ាងណាមិញ  ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនចោរទាំងពីរនាក់នោះហើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T