ស្ងាត់ៗលោក Sarri ចង់ឆ្មក់យកកីឡាករឆ្នើម៣រូបក្នុងក្របខណ្ឌ Premier League មកកាន់ទឹកដីអ៊ីតាលី

//s6.kh1.co/26/26cfedf40e34542341a736cbb93df76c0ad206fc.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អ្នកចាត់ការទូទៅក្រុមសេះបង្កង់ Juventus លោក​ Maurizio Sarri ត្រូវបានគេរាយការណ៍ថាបានដាក់គោលដៅចង់បានកីឡាករឆ្នើម៣រូបក្នុងក្របខណ្ឌ Premier League រួមមានកីឡាករ N’golo Kante និង Emerson របស់ក្លិបតោខៀវ Chelsea រួមជាមួយនឹងខ្សែបម្រើប្រយុទ្ធរបស់ក្លិប Tottenham Hotspur កីឡាករ Christian Eriksen

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ N’golo Kante 
កីឡាករ N’golo Kante 

លោក Sarri បានដឹកនាំក្រុម Juventus ក្នុងរដូវកាលថ្មីនេះបានយ៉ាងល្អដោយស្វែងរកជ័យជម្នះបាន៦ប្រកួតនិងស្មើតែម្ដងប៉ុណ្ណោះក្នុងថំណោម៧ប្រកួតកន្លងទៅនេះដោយឈរនៅចំណាត់ថ្នាក់លេខ១ក្នុងក្របខណ្ឌអ៊ីតាលី Serie A មាន១៩ពិន្ទុនៅក្នុងដៃ។

គោលដៅធំបំផុតរបស់លោក Sarri គឺចង់ជួយអោយ ​Juventus លើកពាន Champions League ដោយមានបំណងចង់នាំយកកីឡាករជាច្រើនរូបមកពង្រឹងក្រុម។

កីឡាករ Emerson
កីឡាករ Emerson

យោងតាមកសែត Le10Sport បានអោយដឹងថាលោក Sarri សម្លឹងឃើញកីឡាករ ៣រូបដែលអាចជួយគាត់ដើម្បីសម្រេចគោលដៅបានរួមមានកីឡាករ Kante, Emerson និង Christian Eriksen។ ដោយកីឡាករ Kante និង កីឡាករ Emerson ធ្លាប់ជាកូនក្រុមរបស់លោកអំឡុងពេលដឹកនាំក្រុម Chelsea ដែលងាយស្រួលសម្រាប់លោកទាក់ទងនឹងបញ្ចុះបញ្ចូលកីឡាករទាំងពីរនេះមកកាន់ទឹកដី Turin ចំណែកឯកីឡាករ Christian Eriksen អាចនឹងចាកចេញពី Spur ដោយគ្មានតម្លៃខ្លួនដោយសារតែកុងត្រារបស់គាត់នឹងត្រូវបញ្ចប់ក្នុងរដូវកាលនេះដែលនេះក៏អាចជាឱកាសមួយសម្រាប់ក្រុម Juventus ផងដែរ។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

គួរបញ្ជាក់ផងដែរថាក្លិប Real Madrid ក៏ចាប់អារម្មណ៍ចង់បានកីឡាករ Kante និង Eriksen ផងដែរ ដោយក្លិប Juventus ប្រហែលជាលំបាកក្នុងការប្រជែងយកកីឡាករទាំងពីររូបនេះជាមួយនឹង​ Real Madrid៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T